Connect with us

ព័ត៌មានជាតិ

និស្សិតខ្មែរ ២រូប ចូលរួមកម្មវិធីASEAN Pavilion និងទិវាយុវជនជាតិ នៅប្រទេសម៉ាឡេស៊ី

បានផុស

នៅ

និស្សិតកម្ពុជា២រូប បានធ្វើដំណើរទៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុង កម្មវិធីASEAN Pavilion និងទិវាយុវជនជាតិនៃប្រទេសម៉ាឡេស៊ីឆ្នាំ២០២៥ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះរៀបចំឡើងចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីពង្រឹងសាមគ្គីភាព ពង្រីកការទំនាក់ទំនង ការឈ្វេងយល់អំពីប្រទេសក្នុងតំបន់អាស៊ាន តាមរយៈការចែករំលែកអំពី ឧត្តមនាមានុវត្តន៍ និងសក្តានុពលរបស់អនុវិស័យការអភិវឌ្ឍ តាមរយៈយុវជនជាទូតសុច្ឆទៈ។

ប្រតិភូកម្ពុជា ២រូប ដែលទៅចូលរួមកម្មវិធីនេះ គឺ កញ្ញា រិទ្ធ ច័ន្ទចរណៃ និស្សិត នៃសាកលវិទ្យាល័យកម្ពុជា និងលោក ប៊ុន សុខសិលកក្កដា និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម