ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
អ៊ីរ៉ង់បានបង្កើនការវាយប្រហារដោយអាវុធផ្លោងពីចម្ងាយបាលិស្ទិកនៅយប់ថ្ងៃទី១៥ខែមិថុនា បណ្តាលឲ្យចំនួនអ្នកស្លាប់បានកើនដល់១៣នាក់ ខណៈអ្នករងរបួសមានជាង២០០នាក់ក្នុងប្រទេសអ៊ីស្រាអែលដែលត្រូវបានគេដឹងថា មានខែលការពារមីស៊ីលដ៏មានប្រសិទ្ធភាពបំផុតក្នុងពិភពលោក ពីការវាយប្រហាររបស់សត្រូវ។

សេចក្តីរាយការណ៍របស់ Times of Israel បានកត់ត្រាថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១០នាក់ និងជាង២០០នាក់បានរងរបួសក្នុងការវាយប្រហារដោយអាវុធបាលិស្ទិករបស់អ៊ីរ៉ង់លើទីតាំងជាច្រើនក្នុងប្រទេសអ៊ីស្រាអែល។
សេចក្តីរាយការណ៍ បានលើកឡើងថា យ៉ាងហោចណាស់៦នាក់បានស្លាប់និង៧នាក់បានបាត់ខ្លួនក្នុងការវាយប្រហាររបស់អ៊ីរ៉ង់ដោយប្រើប្រាសមីស៊ីសបាលិស្ទិក ត្រូវចំអគារលំនៅឋាននៅកណ្តាលក្រុង Bat Yam នៅយប់ថ្ងៃសៅរ៍។
ក្នុងចំណោមអ្នកស្លាប់ទាំង៦នាក់ចុងក្រោយ មានក្មេងស្រីអាយុ៨ឆ្នាំ និងក្មេងប្រុសអាយុ១០ឆ្នាំ និង១៨ឆ្នាំ នៅក្នុងទីក្រុង Bat Yam និងមានអ្នករបួសជាង១០០នាក់។
សម្រាប់ភាគីអ៊ីរ៉ង់វិញ រហូតមកដល់ពេលនេះ ការស្លាប់មានជិត៨០នាក់ ក្នុងនោះ មានទាំងមេបញ្ជាការជាន់ខ្ពស់យោធាឆ្មាំបដិវត្តន៍អ៊ីរ៉ង់ អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ កុមារ ស្រ្តី និង ជនស៊ីវិល ខណៈអ្នករបួសវិញមានជាង៣០០នាក់ ដែលមាន អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ កងកម្លាំងយោធា និងជនស៊ីវិល។

រហូតមកដល់ពេលនេះ សេចក្តីរាយការណ៍នានា បង្ហាញថា អ៊ីស្រាអែលបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ងជាច្រើនកន្លង ដេប៉ូប្រែង និងមូលដ្ឋានយោធាជាច្រើនកន្លែង ខណៈអ៊ីរ៉ង់វិញ បាញ់ស្រោចមីស៊ីលបាលិស្ទិកតាមក្រុងនានារបស់អ៊ីស្រាអែល ដោយមានការជ្រុមជ្រែងការវាយប្រហារបាញ់ផ្លោងពីក្រុមសកម្មប្រយុទ្ធនៅបណ្តាប្រទេសជិតខាងអ៊ីស្រាអែលផង។
ការបើកការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ដែលអះអាងថា សំដៅដល់ការបំផ្លាញមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ក្នុងការវាយប្រហារនេះ បានធ្វើឲ្យមហាអំណាចធំៗ ជាពិសេសសហរដ្ឋអាមេរិក និងរុស្ស៊ី និងចិនមើលមុខគ្នាលែងចំ ដោយភាគីអាមេរិកគាំទ្រអ៊ីស្រាអែល ខណៈចិននិងរុស្ស៊ីគាំទ្រអ៊ីរ៉ង់ និងថ្កោលទោសអ៊ីស្រាអែលយ៉ាងចាស់ដៃ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា១ សប្តាហ៍ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


