Connect with us

សេដ្ឋកិច្ច

CDC អនុម័តគម្រោងថាមពលអគ្គិសនី ដើរដោយខ្យល់ ជាមួយទុនវិនិយោគជាង ២០០ លានដុល្លារ

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោង​អភិវឌ្ឍន៍​ស្ថានីយផលិតអគ្គិសនី​ដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្កាវ៉ាត់ នៅស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ក្នុងតម្លៃទុនវិនិយោគ ២០៧ លានដុល្លារ និងអាចបង្កើតការងារចំនួន ១៤៥ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២២ ខែឧសភា រដ្ឋសភា បាននុម័តលើគម្រោងវិនិយោគ​លើការផលិត​ថាមពល​អគ្គិសនី​​ដើរដោយថាមពលខ្យល់ នៅខេត្តមណ្ឌលគិរី ចំនួន ៦គម្រោងផ្សេងគ្នា ដែលមាន​អានុ​ភាព​​​សរុបចំនួន ៩០០មេហ្កាវ៉ាត់។

រាជរដ្ឋាភិបាលបានដាក់ផែនការ​ផលិត​ថាមពលស្អាតឱ្យបាន ៧០% នៅត្រឹមឆ្នាំ ២០៣០ ដើម្បីឱ្យការអភិវឌ្ឍមានចេរភាព និងទាក់ទាញ​ការវិនិយោគ។

គម្រោងទាំងនេះនឹងដោះស្រាយបញ្ហាកង្វះប្រភពអគ្គិសនីដោយសារស្ថានភាពផ្លាស់ប្តូរនៃការអភិវឌ្ឍន៍គម្រោងប្រភពថាមពលដែលបានគ្រោងទុក។

ការអភិវឌ្ឍន៍នៃគម្រោងនេះផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាក្នុងការបំពេញការផ្គត់​ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ទៅនឹងការកើនឡើងនៃតម្រូវកាអគ្គិស​នីដល់​បណ្តាញ​ជាតិ។

គម្រោងទាំងនេះត្រូវបានរំពឹងថា នឹងផ្តល់ការផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបាន និងតម្លៃសម​រម្យដល់​អ្នក​ប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ផ្នែកទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងទាំងនេះនឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់ថាមពលរបស់ព្រះរាជាណាចក្រកម្ពុជា ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍន៍ប្រភព​ថា​មពល​ក្នុងស្រុក ដោយបង្កើនការអភិវឌ្ឍន៍ថាមពលស្អាត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម