ព័ត៌មានអន្ដរជាតិ
WSJ៖ អារ៉ាប់រួម ពិតជាបានចូលដៃជើងជាមួយអាមេរិក-អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់
កាសែត Wall Street Journal ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលស្ថិតនៅតំបន់មជ្ឈិមបូព៌ា ជាប្រទេសតែមួយគត់ដែលចូលរួមជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានវាយប្រហារដោយយោធាប្រឆាំងប្រទេសអ៊ីរ៉ង់។
សេចក្តីរាយការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បានលើកឡើងថា ការវាយប្រហារទាំងនោះ រួមមានការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅលើកោះ Lavan របស់អ៊ីរ៉ង់ក្នុងឈូងសមុទ្រពែរ្ស។ ការវាយប្រហារមួយ បានកើតឡើងនៅដើមខែមេសា ពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសបទឈប់បាញ់ ប៉ុន្តែមិនបានបញ្ជាក់ថា ការវាយប្រហារមុន ឬក្រោយការប្រកាសនោះទេ។

កាសែត WSJ កត់សម្គាល់ថា អ៊ីរ៉ង់បានទទួលស្គាល់នៅពេលនោះថា ទីតាំងដែលត្រូវបានវាយប្រហារដោយសត្រូវ តែមិនបានបញ្ជាក់ថាតើ ប្រទេសណាជាអ្នកវាយប្រហារខ្លួននោះទេ បន្ទាប់មកអ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីល និងដ្រូនទៅលើប្រទេសអារ៉ាប់រួម និងប្រទេសគុយវ៉ែតវិញ។
គួរបញ្ជាក់ថា ការវាយប្រហារលើកោះ Lavan គឺជាឧទាហរណ៍ជាក់លាក់តែមួយដែលបង្ហាញថាប្រទេសអារ៉ាប់រួមបានចូលរួមក្នុងសង្គ្រាមដូចបានរៀបរាប់នៅក្នុងរបាយការណ៍។
WSJ បានស្រង់ប្រភពមួយដែលអះអាងថា ទីក្រុងវ៉ាស៊ីនតោនទទួលបានការចូលរួមយ៉ាងវិជ្ជមានពីទីក្រុងអាប៊ូដាប៊ីក្នុងសង្គ្រាម បន្ទាប់ពីប្រទេសឈូងសមុទ្រដទៃទៀតបដិសេធចូលរួមនៅក្នុងជម្លោះនេះ។
យ៉ាងណា ជុំវិញបញ្ហានេះ ក្រសួងការបរទេសអារ៉ាប់រួមបដិសេធសំណើអត្ថាធិប្បាយ ប៉ុន្តែធ្លាប់ប្រកាសពីមុនថាខ្លួនមានសិទ្ធិឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់។ មន្ទីរបញ្ចកោណក៏បដិសេធមិនអត្ថាធិប្បាយដែរ។
កាលពីខែមីនា ប្រព័ន្ធផ្សព្វផ្សាយ Hebrew (សំដៅលើប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយក្រុមប្រើប្រាស់ភាសាជី្វស) ជាច្រើន បានចេញផ្សាយរបាយការណ៍ស្ទើរតែក្នុងពេលដំណាលគ្នាថា អារ៉ាប់រួមបានវាយប្រហាររោងចក្រចម្រាញ់ទឹកប្រៃមួយនៅអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់នៅទូទាំងឈូងសមុទ្រ៕
ប្រែដោយ៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


