Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​និង​របួស​​៣៤​នាក់​ក្នុងហេតុការណ៍​បាក់ស្ពាននៅតំបន់ទេសចរណ៍ភាគខាងលិច​ឥណ្ឌា​

បានផុស

នៅ

ការចេញផ្សាយរបស់សារព័ត៌មាន CNN បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង ៣២ នាក់បាន​រង​របួសក្នុងហេតុការណ៍បាក់ស្ពានដែកមួយ ក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ​​កន្លែង​​ក្នុងទីក្រុង Pune រដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាក់ស្រុតនេះបានកើតឡើងនៅក្នុងតំបន់ Kundamala ដែលថ្មីៗនេះមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យទឹកទន្លេខាងក្រោម​ស្ពាន​ហក់ឡើងខ្លាំង។ ទោះបីជា វាមិនមានភ្លៀងធ្លាក់នៅពេលបាក់ស្ពានក៏ដោយ ក៏ខាងក្រោមស្ពាននេះមានទឹកហូរខ្លាំងនិងមានអ្នកទេសចរជាច្រើននៅលើនោះ ទើបបណ្ដាលឲ្យអ្នកទេសចរធ្លាក់ចូលទៅក្នុងទន្លេដែល​​មាន​ចរន្ត​ទឹក​ហូរយ៉ាង​ខ្លាំង​។

ក្រុមជួយសង្គ្រោះ រួមទាំងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បានជួយសង្គ្រោះមនុស្សចំនួន ៦នាក់ និងបន្តស្វែងរកអ្នកផ្សេងទៀតដែលបាន​បាត់ខ្លួន។ អភិបាលរដ្ឋ លោក Devendra Fadnavis បានបញ្ជាក់ពីចំនួនអ្នកស្លាប់ ២នាក់ និងមានអ្នករបួស៦នាក់ក្នុងចំណោម៣២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

(រូបភាព៖ Reuters)

ឧប្បត្តិហេតុសោកនាដកម្មនេះបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពដែលកំពុងកើតមានជុំវិញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឥណ្ឌា។ នៅក្នុងគ្រោះមហន្តរាយស្រដៀងគ្នានេះក្នុងឆ្នាំ ២០២២ ហេតុការណ៍បាក់ស្ពាននៅរដ្ឋ Gujarat បានសម្លាប់មនុស្ស ១៣២ នាក់ ដែលបង្កឱ្យមានការចោទសួរអំពីសុវត្ថិភាពសាធារណៈជាខ្លាំង៕

ក្រុមអ្នក​ជួយ​សង្គ្រោះ​ធ្វើ​ការ​នៅ​កន្លែង​បាក់​ស្ពាន (រូបភាព៖ AP)
(រូបភាព៖ PTI)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម