ព័ត៌មានអន្ដរជាតិ
លោក Pazeshkian៖ អ៊ីរ៉ង់គ្មានបំណងបង្កើតអាវុធប្រល័យលោកទេ
ខណៈជម្លោះនិងការបាញ់ផ្លោងគ្រាប់ដាក់គ្នាជាមួយអ៊ីស្រាអែលឈានចូលដល់ថ្ងៃទី៤ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានអះអាងសាជាថ្មីថា សាធារណរដ្ឋអ៊ីស្លាមរបស់លោកគ្មានចេតនាក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរអ្វីនោះទេ ក្រៅតែពីគោលបំណងសម្រាប់បម្រើជាថាមពលស៊ីវិល។

នៅក្នុងសុន្ទរកថាទៅកាន់សភានាថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ លោក Pezeshkian បាននិយាយថា «ពួកគេកំពុងអង្គុយហើយនិយាយថា អ៊ីរ៉ង់មិនគួរទទួលបានអាវុធនុយក្លេអ៊ែរទេ ខណៈដែលយើងគ្មានចេតនាចង់ទទួលបានអាវុធទាំងនេះទាល់តែសោះ» ដែលជាការលើកឡើងជាក់ស្តែងចំពោះអ៊ីស្រាអែល និងបណ្តាប្រទេសលោកខាងលិច ដែលបានចោទប្រកាន់ក្រុងតេហេរ៉ង់ជាយូរមកហើយថាកំពុងស្វែងរកអាវុធនុយក្លេអ៊ែរ។
លោក Pezeshkian បានបន្ថែមថា «យើងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពីថាមពលនុយក្លេអ៊ែរ និងការស្រាវជ្រាវដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមនេះ ហើយគ្មាននរណាម្នាក់មានអំណាចអាចដកហូតសិទ្ធិនេះចេញទេ»។
ថ្មីៗនេះ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានរាយការណ៍ថា អ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតភាពសុទ្ធ ៦០% ដែលកៀកជិតដល់កម្រិត ៩០% ក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ ទោះជាបែបនេះក្ដី អ៊ីរ៉ង់នៅតែអះអាងដដែលៗថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចប្រជុំចំនួន៥លើករួចមកហើយគិតចាប់តាំងពីខែមេសា ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ និងការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងដែលលោក ត្រាំ ធ្លាប់បានដកខ្លួនចេញជាឯកតោភាគីកាលពីឆ្នាំ២០១៨ ដើម្បីដាក់កម្រិតលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ យ៉ាងណា ដំណើរការការទូតនេះ បានរលាយសាបសូន្យទៅវិញ ក្រោយកិច្ចប្រជុំជុំទី៦ដែលគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យក្នុងប្រទេសអូម៉ង់ត្រូវបានលុបចោល បន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារតាមដែនអាកាសប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃសុក្រ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


