កីឡា
សហព័ន្ធកីឡាវាយសី៖ តាមរយៈការប្រកួតសិស្សមធ្យមសិក្សានេះរកឃើញយុវជនឆ្នើមៗបន្ថែមទៀត
ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ថាព្រឹត្តិការណ៍នៃការប្រកួតកីឡាសិស្សមធ្យមសិក្សានេះពិតជាបានជួយដល់សហព័ន្ធរកឃើញយុវជនឆ្នើមៗបន្ថែមទៀតដើម្បីបណ្ដុះបណ្ដាលបង្កើនធនធានឆ្ពោះទៅប្រកួតតំណាងជាតិជាដើម។

ទិដ្ឋភាពបិទការប្រកួត
លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានឲ្យដឹងថា ការជ្រើសរើសកីឡាករ កីឡាការិនីពីបណ្ដាក្លឹបផ្សេងៗជារឿងមួយ ប៉ុន្តែប្រភពធនធានដែលចេញពីសិស្សសាលានេះក៏ជារឿងសំខាន់ដែលសហព័ន្ធបានពិនិត្យផងដែរ។

លោក លី កុសល
ព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សានេះពិតជាធ្វើឲ្យសហព័ន្ធបានរកឃើញកីឡាករ កីឡាការិនីឆ្នើមជាច្រើនទៀតដែលអាចជ្រើសរើសយកបណ្ដុះបណ្ដាលបន្ថែមទៀតពង្រឹងសមត្ថភាពឈានក្លាយជាកីឡាករអាជីពមួយផងដែរ។ សហព័ន្ធពិតជាមានមោទកភាពជាខ្លាំងចំពោះភាពរីកចម្រើនលើប្រភេទកីឡាវាយសីនេះតាមរយៈកំណើនក្លឹបហាត់ និងចំនួនអ្នកលេងសីមកដល់ពេលនេះមានរាប់ពាន់អ្នកហើយ។

ទិដ្ឋភាពបិទការប្រកួត
បញ្ជាក់ដែរថា កីឡាវាយសីក៏បានដាក់បញ្ចូលឲ្យប្រកួតប្រជែងផងដែរក្នុងចំណោម ១៤ប្រភេទកីឡានៃព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនេះ។ ព្រឹត្តិកាណ៍នេះបានបិទបញ្ចប់ទៅហើយកាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ។ ប្រភេទកីឡាវាយសីនេះចំណាត់ថ្នាក់លេខ១ បានលើខេត្តកណ្ដាល ឈ្នះមេដាយសរុប ៤គ្រឿង មាស៣ សំរឹទ្ធ១។ លេខ២ បានលើរាជធានីភ្នំពេញ ឈ្នះមេដាយសរុប ២គ្រឿង មាស១ ប្រាក់១។ លេខ៣ បានលើខេត្តព្រៃវែង ឈ្នះមេដាយសរុប ១គ្រឿង មាស១៕

ទិដ្ឋភាពបិទការប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៤ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល