ព័ត៌មានជាតិ
កម្ពុជារកចំណូលជាង ២៤៨ លានដុល្លារពីការនាំចេញកង់នៅក្នុងរយៈពេល៥ខែ
កម្ពុជារកចំណូលបានប្រមាណ ២៤៨,៧ លានដុល្លារពីការនាំចេញកង់ និងកង់អគ្គិសនីទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ កើនឡើងជិត ៤៧ ភាគរយ ពីជាង ១៦៩លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។

មន្រ្តីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ធ្លាប់បានលើកឡើងកន្លងមកថា ឧស្សាហកម្មផលិតកង់គឺជាផលិតផលនាំចេញដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នៅមុនឆ្នាំ២០២០ ប្រទេសចិន ជាអ្នកនាំចេញកង់ច្រើនជាងគេទៅទីផ្សារអឺរ៉ុប ហើយចិនតៃប៉ិ គឺជាប់លំដាប់លេខ២។ ប៉ុន្តែ គិតចាប់ពីឆ្នាំ២០២០មក គឺកម្ពុជា ក្លាយជាប្រទេសទី១ ដែលនាំចេញកង់ច្រើនជាងគេទៅកាន់ទីផ្សារអឺរ៉ុប ស្មើនឹង ២៤%នៃការនាំចូលសរុបរបស់សហគមន៍អឺរ៉ុប ខណៈប្រទេសចិន មានត្រឹម ១៧% និងចិនតៃប៉ិ ១១%។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ផលិតផលកង់របស់កម្ពុជាគឺជាផលិតផលដ៏មានសក្តានុពលមួយ ជាពិសេសទៅកាន់ទីផ្សារអឺរ៉ុប។ លោកបានថ្លែងថា៖«ដោយសារការផលិតកង់នៅស្រុកយើងគឺយើងផលិតកង់ដែលមានគុណភាពនិងមានតម្លៃថ្លៃគួរសម ដែលជំរុញឱ្យមានតម្រូវការខ្លាំងនៅទីផ្សារអឺរ៉ុបដែលពេញនិយមលើការប្រើប្រាស់កង់»។

ទីផ្សារសំខាន់ៗសម្រាប់ផលិតផលកង់របស់កម្ពុជា គឺសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ចិន បណ្តាប្រទេសអាស៊ាន បែលហ្ស៊ិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី ឆេក អ៊ីតាលី កូឡុំប៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស្លូវេនី និងកាណាដា។
បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៥បានដំឡើងកង់សម្រាប់ការនាំចេញ។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Evergrand Bicycle (Cambodia); ក្រុមហ៊ុន Speedtech Industrial Co Ltd; ក្រុមហ៊ុន Smart Tech (Cambodia) Co Ltd; ក្រុមហ៊ុន A and J (Cambodia) Co Ltd; និង ក្រុមហ៊ុន XDS Bicycle (Cambodia) Co Ltd។
កាលពីខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន Lingrich Bicycle (Cambodia) Co., Ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តលើគម្រោងបង្កើតរោងចក្រផលិតកង់ កង់អគ្គិសនី និងគ្រឿងបន្លាស់កង់ ជាមួយទុនវិនិយោគ៧.២ លានដុល្លារអាមេរិក ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេងបាវិត ខេត្តស្វាយរៀង៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៦ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៦ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល