ព័ត៌មានអន្ដរជាតិ
ផែថងថាន បង្ហាញមុខនៅវិមានរដ្ឋាភិបាល ក្រោមសម្ពាធទាមទារឲ្យចុះចេញពីអំណាច
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) បង្ហាញខ្លួននៅវិមានរដ្ឋាភិបាលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈកម្លាំងសមត្ថកិច្ចប្រដាប់ដោយខែលការពារ ត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់ការតវ៉ា បន្ទាប់ពីជួបសម្ពាធផ្នែកនយោបាយ។

តាមសេចក្តីរាយការណ៍របស់បណ្តាញសង្គមហ្វេសប៊ុករបស់សារព័ត៌មានថៃ Khaosod លោកស្រី នាយករដ្ឋមន្ត្រី បានមកដល់វិមានរដ្ឋាភិបាលនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ខែមិថុនា ចំពេលមានប៉ូលិសច្រើនត្រូវបានដាក់ពង្រាយជុំវិញអគារនោះ។
សារព័ត៌មានថៃ បានអះអាងថា មិនត្រឹមតែនៅជុំវិញវិមានរដ្ឋាភិបាលនោះទេ ក្រុមមន្ត្រីបានដាក់រនាំងការពារបាតុកម្ម នៅស្ពាន Chomaimaruched ជាកន្លែងដែលក្រុមអ្នកតវ៉ាមកពីបណ្តាញនិស្សិត-ប្រជាជនដើម្បីកំណែទម្រង់ថៃ បានប្រមូលផ្តុំគ្នាដើម្បីអំពាវនាវឱ្យនាយករដ្ឋមន្រ្តីលាលែងពីតំណែង៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


