ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ៖ ការផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ងមិនមែនជាគោលដៅទេ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានបំភ្លឺថា ការផ្តួលរំលំរបបដឹកនាំរបស់អ៊ីរ៉ង់ មិនមែនជាគោលបំណងនៃយុទ្ធនាការយោធារបស់អ៊ីស្រាអែលនោះទេ តែលោកចាត់ទុកថាវាជា «លទ្ធផល»។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Kan របស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនាឆ្នាំ២០២៥ លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរណាមួយនៅក្នុងការដឹកនាំរបស់អ៊ីរ៉ង់ត្រូវតែកំណត់ដោយប្រជាជនអ៊ីរ៉ង់ មិនមែនដោយអ៊ីស្រាអែលនោះទេ។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា «បញ្ហានៃការផ្លាស់ប្តូររបប ឬការដួលរំលំនៃរបបនេះ គឺជាបញ្ហាចម្បង និងសំខាន់បំផុតសម្រាប់ប្រជាជនអ៊ីរ៉ង់។ នោះហើយជាមូលហេតុដែលខ្ញុំមិនចាត់ទុកវាជាគោលដៅ។ វាអាចជាលទ្ធផល ប៉ុន្តែវាមិនមែនជាគោលដៅដែលបានបញ្ជាក់ ឬផ្លូវការនោះទេ»។
ទន្ទឹមនោះ លោកបានគូសបញ្ជាក់អំពីសមត្ថភាពរបស់អ៊ីស្រាអែល ក្នុងការរុះរើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយមិនខ្វល់ថាតើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចូលរួមដែរឬក៏អត់។ មេដឹកនាំអ៊ីស្រាអែល បានរៀបរាប់ថា «គាត់ (ត្រាំ) នឹងធ្វើអ្វី ដែលល្អសម្រាប់សហរដ្ឋអាមេរិក ហើយខ្ញុំនឹងធ្វើអ្វី ដែលល្អសម្រាប់រដ្ឋអ៊ីស្រាអែល ហើយខ្ញុំត្រូវតែនិយាយថា រហូតមកដល់ពេលនេះ មនុស្សគ្រប់គ្នាកំពុងបំពេញតួនាទីរបស់ពួកគេ»។
យ៉ាងណា ក្រុមអ្នកវិភាគយោធា ជឿថា ការចូលរួមរបស់អាមេរិក ជាពិសេសជាមួយគ្រាប់បែកខ្នាតធំ អាចជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការកម្ទេចរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម Fordow របស់អ៊ីរ៉ង់ ដែលលាក់ខ្លួននៅក្រោមភ្នំក្បែរទីក្រុង Qom។
សូមជម្រាបថា តាមការឲ្យដឹងពីសេតវិមាន ២សប្តាហ៍ទៀត គឺជាពេលដែលលោក ត្រាំ ត្រូវសម្រេចថាតើ នឹងវាយអ៊ីរ៉ង់ដែរឬក៏អត់។ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់ថា លោក ត្រាំ នៅតែបើកចំហចំពោះដំណោះស្រាយតាមផ្នែកការទូត ប៉ុន្តែប្រកាន់ជំហរថា អ៊ីរ៉ង់ មិនអាចផលិតអាវុធនុយក្លេអ៊ែរបានឡើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


