ព័ត៌មានជាតិ
សហគ្រាសជិត៥ម៉ឺនទទួលបានការធានាប្រាក់កម្ចីជិតជាង២៩០ លានដុល្លារពី CGCC ត្រឹមដំណាច់ខែឧសភាកន្លងទៅនេះ
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់នូវ ឥណទានដែលមានការធានាសរុបជាង ២៩៤ លានដុល្លារគិតត្រឹមដំណាច់ខែឧសភាឆ្នាំ២០២៥ ដោយបានគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) ចំនួន៤ ៦៨៤ និងខ្នាតធំចំនួន១៩៣ ចាប់តាំងពីខ្លួនបានចាប់ផ្តើមនៅឆ្នាំ ២០២១។

នេះបើយោងតាមរបាយការណ៍របស់ CGCC ចេញផ្សាយកាលពីពេលថ្មីៗនេះ គិតត្រឹមថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៥ សន្និធិទំហំការធានាឥណទានសរុបរបស់ CGCC គឺមានចំនួន១៦១,៩៥លានដុល្លារ ខណៈសន្និធិទំហំការធានាឥណទានមានចំនួន១១៩លានដុល្លារ និងឥណទានមិនដំណើការមានរហូតដល់ ១០,៧៦%។។
របាយការណ៍ដដែលរបស់ CGCCគូសបញ្ជាក់ សម្រាប់ឥណទានដែលមានការធានាទាំងនោះ ក្នុងនោះមានសហគ្រិនស្ត្រីមានចំនួន ២ ៥៥០ និង ២ ៣២៧ អាជីវកម្មដេលមិនមែបនគ្រប់គ្រងដោយស្រ្តី។
លោក ណូ លីដា អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ថា សាជីវកម្មធានាឥណទានកម្ពុជា បានធានារ៉ាប់រងរហូតដល់ ៨០% នៃប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និងមធ្យម ខណៈរាជរដ្ឋាភិបាល រំពឹងថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងអាចមានលទ្ធភាពច្រើនជាងមុនក្នុងការបញ្ចេញឥណទានតាមតម្រូវការជូនទៅដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលរួមមានក្នុងវិស័យស្រូវអង្ករផងដែរ ដែលមានសក្ដានុពល ប៉ុន្តែគាត់ខ្វះទ្រព្យធានា ឬហានិភ័យកម្រិតណាមួយ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនអាចរ៉ាប់រងបាន ដូច្នេះរាជរដ្ឋាបាលតាមរយៈ CGCC នឹងចូលខ្លួនមក ជួយធានាទៅលើឥណទានរបស់សហគ្រាសខ្នាតតូច និងមធ្យម។

លោកថា កន្លងមក សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រជាច្រើនទៅលើការបញ្ចេញឥណទានបន្ថែមដល់ សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាលើកម្ចី ២៥៦,៥៨ លានដុល្លារ ក្នុងនោះវិស័យស្រូវអង្ករត្រូវបានចាត់ទុកថា ជាវិស័យអាទិភាព ដែលគិតត្រឹមដំណាច់ឆ្នាំ ២០២៤ មានសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមចំនួន ១៣៧ គណនី ត្រូវបានធានា គិតជាទំហំទឹកប្រាក់ប្រមាណជាង ៣០ លានដុល្លារ។
លោក ណូ លីដា បញ្ជាក់បន្ថែមថា កាលពីខែឧសភា ឆ្នាំ ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា បានដាក់ចេញនូវគម្រោងជាក់លាក់មួយដើម្បីជំរុញការនាំចេញស្រូវ-អង្កររបស់កម្ពុជា ដែលហៅថា គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករក្នុងជំហានទី១ ដែលមានទឹកប្រាក់ទំហំដំបូងចំនួន ៣០ លានដុល្លារ ដែលមានស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ៧ ខណៈឥណទានចំនួនជាង ២០ លានដុល្លារត្រូវបានបញ្ចេញរួចហើយរហូតមកដល់ពេលនេះ។

CGCC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងថវិការដ្ឋចំនួន ២០០ លានដុល្លារ។ CGCC គឺជាគ្រឹះស្ថានធានាឥណទានដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជួយលើកកម្ពស់ និងអភិវឌ្ឍកំណើននៃសហគ្រាសមីក្រូធុនតូច និងមធ្យម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


