ព័ត៌មានជាតិ
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា
យោធាថៃបានផ្ទុះអាវុធវែងចំនួន ៣គ្រាប់ នៅពេលដែលមានក្រុមពលករប្រមាណជាង ៣០នាក់ កំពុងលបលួចឆ្លងដែនកាត់ព្រៃចេញពីដីថៃ ចូលមកកម្ពុជា ដោយមានមេខ្យល់ថៃម្នាក់ជាអ្នកនាំផ្លូវ ទីបំផុតមនុស្សម្នាក់ត្រូវបានរងរបួសជាទម្ងន់។

យោងតាមការផ្សាយរបស់គេហទំព័រស្រះកែវ ធីវី បានបញ្ជាក់ថា ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង ០០៖៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្បែរព្រំដែនកម្ពុជាស្ថិតក្នុងភូមិសែនសុខ ឃុំខ្លងណាំសៃ ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ។
គេហទំព័រដដែលបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ៣ ឬ ៤ គ្រឿង បានបើកមកឈប់ចត រួចហើយក៏មានមនុស្សចុះមកធ្វើដំណើរដោយថ្មើរជើងប្រមាណជាង ៣០នាក់។ នៅពេលនោះ ក៏មានយុវជនម្នាក់ ដែលគេដឹងថាជាអ្នករស់នៅក្នុងតំបន់នេះ ហើយក៏ជាមេខ្យល់នាំផ្លូវឱ្យក្រុមមនុស្សទាំងនោះ បានឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា។ ក្រោយពីពិនិត្យឃើញបែបនេះ ក្រុមយោធាថៃ បានឱ្យសញ្ញាឈប់ដើម្បីត្រួតពិនិត្យ នៅពេលនោះដែរយុវជនម្នាក់ដែលជាមេខ្យល់បានលោតចូលមកតតាំងជាមួយយោធាទើបក្រុមយោធាព្រំដែនបានផ្ទុះអាវុធឡើង ដោយត្រូវយុវជននោះចំនួន ៣គ្រាប់ ក្បែរឆ្អឹងជំនីខាងឆ្វេង និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះផងដែរ។

យុវជននោះ មានឈ្មោះ ក្រៃ ចន្ថា អាយុ ៣៧ឆ្នាំ រស់នៅក្នុងឃុំថាខាម ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ជាមេខ្យល់ដឹកនាំពលករថៃឱ្យចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជា ពិសេសគឺមកបម្រើការតាមបណ្ដាកាស៊ីណូក្បែរបន្ទាត់ព្រំដែន ដោយសារតែ បច្ចុប្បន្ន ថ្លៃកម្លាំងពលកម្មគឺទ្វេដង។
ក្រោយពេលផ្ទុះអាវុធ ក្រុមពលករថៃទាំងអស់បានបែកខ្ញែកគ្នារត់គេចរៀងខ្លួន ប៉ុន្តែត្រូវបានក្រុមយោធាឃាត់ខ្លួនបានជិត ២០នាក់ រីឯមនុស្សជាង ១០នាក់ទៀតបានរត់ចូលព្រៃបាត់អស់។ បញ្ហាខាងលើ អាជ្ញាធរថៃកំពុងមានការងឿងឆ្ងល់ ថា អាជ្ញាធរថៃបានចេញសេចក្តីប្រកាសតាំងតែពីថ្ងៃទី១៧ ខែមីនា កន្លងមកដោយមិនអនុញ្ញាតឱ្យពលរដ្ឋថៃឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជាឡើយ ប៉ុន្តែហេតុអ្វីបានជាពលរដ្ឋថៃ នៅមានការលួចឆ្លងដែននៅពេលយប់អាធ្រាតដើម្បីចូលមករកការងារធ្វើនៅក្នុងប្រទេសកម្ពុជាបែបនេះទៅវិញ៕




អត្ថបទ៖សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


