ព័ត៌មានអន្ដរជាតិ
យោធាថៃឃាត់ខ្លួនពលករថៃ និងចិន ៥នាក់ ក្រោយព្យាយាមលួចឆ្លងដែនចូលកម្ពុជា
ជនជាតិថៃ និងចិនចំនួន ៥នាក់ រួមជាមួយនឹងមេខ្យល់ម្នាក់ ត្រូវបានយោធាថៃ ស្ទាក់ចាប់ក្បែរព្រំដែនកម្ពុជា ខណៈដែលពួកគេកំពុងលបលួចបម្រុងឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា ដើម្បីបម្រើការងារតាមកាស៊ីណូ ដោយគ្មានច្បាប់អនុញ្ញាត។

ការចាប់ខ្លួនជនជាតិថៃ និងចិននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមាត់អូរ ក្នុងស្រុកពោងណាំរ៉ន ខេត្តចាន់បូរី ដោយពួកគេបានធ្វើដំណើរតាមរថយន្តមួយគ្រឿង ឆ្ពោះមកកាន់ក្បែព្រំដែន។ ការឃាត់ខ្លួននេះរួមជាមួយនឹងអ្នកបើកបររថយន្តម្នាក់ មេខ្យល់ម្នាក់ ពលករថៃ៣នាក់ និងជនជាតិចិនចំនួនពីរនាក់។

តាមការសារភាពពីពលករថៃទាំងនោះបានបញ្ជាក់ថា ពួកគេឆ្លងដែនចូលមកដើម្បីកម្ពុជា គឺមានបំណងទៅធ្វើការងារក្នុងកាស៊ីណូ ព្រោះបច្ចុប្បន្នតម្លៃពលកម្មឡើងថ្លៃទ្វេគុណ ហើយត្រូវបង់លុយឱ្យមេខ្យល់ដែលនាំឆ្លងដែនក្នុងម្នាក់ៗចំនួន ៦០០បាត តែក៏ត្រូវយោធាថៃស្ទាក់ចាប់បាន។
បច្ចុប្បន្នបើទោះបីជារដ្ឋាភិបាលថៃ ចេញបម្រាមហាមឃាត់មិនអនុញ្ញាតឲ្យឆ្លងដែនចូលមកកម្ពុជាក៏ដោយ ក៏ជនជាតិថៃជាមួយចំនួននៅតែលបលួចឆ្លងដែនយ៉ាងងងើល ដើម្បីមករកការងារធ្វើនៅក្នុងប្រទេសកម្ពុជាដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


