ព័ត៌មានជាតិ
ប្រធានសហភាពសហជីព៖ បណ្តារោងចក្រសហគ្រាសក្នុងស្រុកមានការងារជាច្រើនសម្រាប់ពលរដ្ឋខ្មែរ វិលពីប្រទេសថៃវិញ
បណ្តារោងចក្រសហគ្រាសក្នុងស្រុកមានការងារជាច្រើន រាប់ម៉ឺនសែនកន្លែង រងចាំពលរដ្ឋខ្មែរ ក៏ដូចជាពលករខ្មែរដែលចំណាកពីប្រទេសថៃ វិញ។ នេះបើតាមការលើកឡើងរបស់លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា។

លោក ហង្ស រ៉ាវី បានបញ្ជាក់ថា ស្ថិតក្រោមដំបូល នៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍ឥតឈប់ឈរ ដែលធ្វើឱ្យបណ្តាអ្នកវិនិយោគទុន នៃបណ្តាប្រទេសធំៗលើសកលលោក បាននាំយកការវិនិយោគរកស៊ីនៅកម្ពុជា ពិសេសវិស័យឧស្សាហកម្មរោងចក្រ សហគ្រាស។
លោកថា បច្ចុប្បន្ននេះ នៅតាមរោងចក្រជាច្រើន បាននឹងកំពុងដំណើរការទៅដោយភាពល្អប្រសើរខ្ពស់ ក៏ប៉ុន្តែរោងចក្រក៏ត្រូវពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនឱ្យកាន់តែធំទៅមុខបន្តទៀតដែរ ដែលនេះជាផ្នែកមួយ អាចឱ្យពលរដ្ឋ ឬពលករចំណាកពីប្រទេសថៃ អាចទៅរកការងារធ្វើបាន ព្រោះរោងចក្រក៏មានការងារច្រើនសម្រាប់បងប្អូន។ ពិសេសសូមប្រជាពលរដ្ឋ ជួយលើកស្ទួយវិស័យការងារគ្រប់ប្រភេទនៅក្នុងស្រុក ដើម្បីបម្រើចរន្តការងារក្នុងប្រទេស។

ជាមួយគ្នានេះដែរ កម្មការនីរោងចក្រកាត់ដេរសម្លៀកបំពាក់ JLK Cambodia បានបង្ហាញអារម្មណ៍រីករាយ នឹងពេញចិត្តចំពោះការធ្វើការងារនៅក្នុងស្រុក ដោយមិនចាំបាច់ចំណាកស្រុកទៅប្រទេសដទៃ ខណៈរាជរដ្ឋាភិបាល តែងតែគិតគូរ និងនៅគៀកជាមួយសុខទុក្ខកម្មកររងចក្រ។ ពួកគេបានសម្ដែងក្ដីរីករាយ និងថ្លែងអំណរអរគុណដល់រដ្ឋាភិបាលដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេស វិស័យសុខាភិបាល សុខភាព បានផ្ដល់នៅ ប័ណ្ណ ប ស ស ព្យាបាលជំងឺ និងសម្រាប់ស្រ្តីមានផ្ទៃពោះ ពិនិត្យសុខភាព ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ជូនថា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ពេលប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង»។
ចំណែក សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាបានត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែលត្រឡប់មកពីប្រទេសថៃវិញ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ ពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន៕
អត្ថបទ ៖សុភា





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


