ព័ត៌មានជាតិ
រដ្ឋបាលស្រុកអន្លង់វែង នាំយកគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងឈរជើងជួរមុខនៅខ្សែបន្ទាត់ព្រំដែន
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ណាក់ កមល អភិបាលរងស្រុកអន្លង់វែង ព្រមទាំងសហការី លោកគ្រូ អ្នកគ្រូ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បាននាំយកគ្រឿងឧបភោគមួយចំនួនជូនដល់កងកម្លាំង កងទ័ពការពារព្រំដែនគោកលេខ៤០៣ ដែលកំពុងឈរជើងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា ថៃ។

លោកវរសេនីឯក ជឹម សំអោ មេបញ្ជាការ ជំនួសមុខអោយនាយទាហាន នាយទាហានរង និងពលទាហាន នៅជួរមុខក្នុងភូមិសាស្រ្តអង្គភាពទទួលខុសត្រូវទាំងអស់ មានភាពរីករាយយ៉ាងក្រៃលែងដោយឃើញពីការយកចិត្តទុកដាក់ពីអាជ្ញាធរ បងប្អូនប្រជាពលរដ្ឋ តែងតែបានឧបត្ថម្ភគាំទ្រដល់កងកម្លាំងឈរជើងការពារអធិបតេយ្យភាពបូរណភាពទឹកដី ។ នេះសបញ្ជាក់អោយឃើញពីទឹកចិត្តរបស់ប្រជាជនខ្មែរបានចូលរួមចំណែកចែកក្តីស្រលាញ់ និងលើកទឹកចិត្តដល់កងកម្លាំងជានិច្ច ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

លោកមេបញ្ជាការ សូមគោរពជូនពរ លោកស្រី ណាក់ កមល លោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រីរាជការក្នុងរដ្ឋបាលស្រុកអន្លង់វែង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ នាំយកយកនូវសម្ភារៈ គ្រឿងឧបភោគ ជូនដល់កងកម្លាំងឈរជើងជួរមុខនាពេលនេះ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន រកទទួលទានមានបាន ប្រាជ្ញាជ្រះថ្លាវៀងវៃ និងជួបនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
អត្ថបទ៖ ចាន់ ធី


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


