Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងឆេះព្រៃដ៏ធំសម្បើមនៅលើកោះ Chios របស់ប្រទេសក្រិក

បានផុស

នៅ

ភ្លើងឆេះព្រៃដ៏ធំមួយនៅលើកោះ Chios របស់ប្រទេសក្រិកកាលពីថ្ងៃអាទិត្យបង្ខំឱ្យប្រជាជន​យ៉ាងហោចណាស់​ចំនួន​១២​តំបន់​ ត្រូវ​ជម្លៀសចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៣ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្រុម​ពន្លត់​អគ្គិភ័យ​ធ្វើ​ការ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ ពេលកំពុង​មាន​ខ្យល់​បក់​ខ្លាំង (រូបភាព៖ Reuter)

ក្រុមពន្លត់អគ្គីភ័យជាង ១០០នាក់ រួមទាំងឧទ្ធម្ភាគចក្រ និងយន្តហោះ បានកំពុងព្យាយាមពន្លត់អណ្តាតភ្លើងដែលកំពុងឆេះយ៉ាងលឿននៅជិតទីក្រុងសំខាន់របស់កោះនេះ។ ខ្យល់បក់ខ្លាំងបានប្រែក្លាយភ្លើងតូចៗ ទៅជាភ្លើងធំមួយ ដែលធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់មានការលំបាកកាន់តែខ្លាំង។

អ្នកពន្លត់អគ្គីភ័យបន្ថែមទៀតត្រូវបានបញ្ជូនតាមកប៉ាល់ពីរដ្ឋធានី​ Athens និង Thessaloniki ដើម្បីជួយ។ អ្នកពន្លត់អគ្គីភ័យនៅ​តែ​បន្ត​តាម​ដាន​ស្ថានការណ៍​និងពន្លត់តាំងពីព្រឹកដល់យប់ ខណៈដែលភ្លើងបន្តឆេះដើមឈើនិងដីស្រែ ។ ទោះយ៉ាងណា ការខូចខាតសរុបបណ្ដាលមកពីភ្លើងនេះមិនទាន់ត្រូវបានដឹងនៅឡើយនោះទេ។

ភ្លើងឆេះព្រៃជារឿងធម្មតានៅក្នុងរដូវក្តៅស្ងួតរបស់ប្រទេសក្រិក ប៉ុន្តែក្រុមមន្ត្រី បាន​ព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យភ្លើងឆេះបែបនេះកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ។ ភ្លើងឆេះនៅកោះ Chios នេះបានរំលឹកទៅដល់សោកនាដកម្មអតីតកាល ដូចជាភ្លើងឆេះ Mati ឆ្នាំ ២០១៨ ដែលបានសម្លាប់មនុស្សជាង ១០០ នាក់៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)
(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម