ព័ត៌មានអន្ដរជាតិ
មនុស្សជាច្រើននាក់ជាប់គាំង ខណៈភ្លើងឆេះខុនដូ៣៨ជាន់នៅកណ្ដាលទីក្រុងបាងកក
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី ០៩ ខែតុលា អគ្គិភ័យដ៏ធំមួយបានឆាបឆេះខុនដូដ៏ប្រណិតមួយនៅកណ្តាលទីក្រុងបាងកក ប្រទេសថៃ ដោយបានបញ្ចេញផ្សែងខ្មៅយ៉ាងក្រាស់ និងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅឡើងលើមេឃ ខណៈមនុស្សជាច្រើនជាប់គាំងជម្លៀសចេញមិនទាន់។

តាមសេចក្តីរាយការណ៍ អគ្គិភ័យបានកើតឡើងនៅម៉ោង១និង៥៥នាទីរសៀល នៅជាន់ទី ១៦ នៃអគារ ៣៨ ជាន់ ដែលមានទីតាំងនៅទល់មុខហាងលក់ទំនិញ Pata លើផ្លូវ Somdet Phra Pinklao ក្នុងខណ្ឌ Bangkok Noi កណ្ដាលទីក្រុងបាងកកតែម្ដង ។

ក្រុមពន្លត់អគ្គិភ័យបានឆ្លើយតប ដោយដាក់ពង្រាយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅកាន់កន្លែងកើតហេតុ និងធ្វើប្រតិបត្តិការជម្លៀសមនុស្សទៅជាន់ផ្ទាល់ដីជាបន្ទាន់។ ទោះយ៉ាងណាបើតាមរបាយការណ៍បឋម មនុស្សជាច្រើននាក់បានជាប់នៅជាន់ទី១៧ និង២៤ នៅឡើយ ដែលជំរុញឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកាន់តែខ្លាំងឡើង។
ចំពោះមូលហេតុនៃការឆាបឆេះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយការខូចខាត ចំនួនមនុស្សស្លាប់និងរបួស មិនទាន់ត្រូវបានដឹងនៅឡើយនោះទេ៕



អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


