Connect with us

ព័ត៌មានជាតិ

គម្រោងរេដបូក ប្រែក្លាយ ជីផាត ពីតំបន់ព្រៃភ្នំ គ្មានផ្លូវ អគ្គិសនី អ៉ីនធឺណិត ទៅរកការរីកចម្រើន និងជាទីតាំងអេកូទេសចរណ៍ធម្មជាតិដ៏សម្បូរបែប

បានផុស

នៅ

បន្ទាប់ពីប្រជាពលរដ្ឋបានផ្លាស់ប្តូរផ្នត់គំនិត ពីអ្នកដើរព្រៃបរបាញ់សត្វ ងាកមកចូលរួមថែរក្សា បរិស្ថានក្នុងតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ ធ្វើឱ្យឃុំជីផាត ប្រែមុខមាត់ថ្មី ជាតំបន់ទេសចរណ៍ធម្មជាតិយ៉ាងសម្បូរបែប និងកំពុងមានភាពទាក់ទាញភ្ញៀវទេសចរមកពីតំបន់ឆ្ងាយ មកលេងកម្សាន្តយ៉ាងច្រើនកុះករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង បានជួយដល់អាហាររូបករណ៍កូនសិស្សក្រីក្រ ផ្លូវថ្នល់ចំនួន៣ខ្សែ ជួយដល់សាលារៀន មណ្ឌលសុខភាព អណ្តូងទឹកស្អាត និងសមិទ្ធផលមួយចំនួនទៀតដែលសុទ្ធសឹងជួយដល់ប្រជាសហគមន៍រហូតមកដល់ពេលនេះ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំល្អប្រសើរ និងជីវភាពប្រជាជនលើកកម្ពស់ជាបន្តបន្ទាប់។

បើតាមមគ្គទេសក៏នាំភ្ញៀវទេសចរ ​និងជាអ្នកម្ចាស់ស្រុកនៅតំបន់ជីផាត បានរៀបរាប់ថា កាលពីអតីតកាលតំបន់នេះជាតំបន់អាណាធិបតេយ្យ តំបន់កាប់ឈើ អារឈើ ប៉ុន្តែ ក្រោយពីបង្កើតឱ្យមានជាសហគមន៍ ប្រជាជនបានកាត់បន្ថយការចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ដោយងាកមកចូលរួមអភិរក្សសត្វព្រៃ ការពារព្រៃឈើ និងនាំភ្ញៀវទេសចរដើមកម្សាន្តតាមគោលដៅទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រជាដើម។

លោកបានបន្ថែមថា៖ «សហគមន៍ បានជួយដល់ប្រជាជនមានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាព ដែលផ្ទុយពីមុនយើងចូលព្រៃ កាប់ឈើអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត និងប្រឈមនឹងផ្លូវច្បាប់ តែដល់ពេលយើងងាកមកនាំភ្ញៀវទេសចរ ធ្វើឱ្យយើងទទួលបានចំណូលច្រើន។ និយាយរួមទៅបានគម្រោងរេដបូក ចូលមកគឺបានជួយប្រជាជនបានច្រើន ជាក់ស្តែងការស្ថាបនាផ្លូវ ស្ពាន អណ្តូងទឹកស្អាត ផ្តល់អាហាររូបករណ៍ដល់កូនចៅសហគមន៍ បន្តសិក្សានៅរាជធានីភ្នំពេញ»

អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងថា តាមរយៈការអភិវឌ្ឍជីវភាពប្រជាសហគមន៍ជាមួយដៃគូ និងតាមរយៈគម្រោងរេដបូកពិតជាមានសារៈសំខាន់សម្រាប់ឆ្លើយតបទៅនឹងជីវភាពប្រជាពលរដ្ឋពិសេសបានជួយទប់ស្កាត់ និងការពារធនធានធម្មជាតិ។កិច្ចការពារអភិរក្សធនធានធម្មជាតិនេះដែរ គឺទាល់តែបងប្អូនប្រជាសហគមន៍មានជីវភាពល្អប្រសើរផងដែរ។

លោកបានថ្លែងថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ការអភិវឌ្ឍន៍ជីវភាពសហគមន៍នេះតាមរយៈក្នុងនេះទី១ ជំរុញជីវភាពសហគមន៍ដោយបង្កើតមុខរបរ ពួកគាត់អាចដាំបន្លែ ចិញ្ចឹមសត្វ ឬបង្កើតទេសចរណ៍ធម្មជាតិដែលអាចចំណូលបានល្អប្រសើរជាងការចូលព្រៃដែលប្រឈមនឹងផ្លូវច្បាប់។

គួរបញ្ជាក់ថា បើតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងនាកន្លងមកថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដែលបានជួយអណ្តូងទឹកស្អាតនេះ គឺក្រោយការធ្វើតេស្តបង្ហាញថាជាទឹកអណ្តូង គ្មានសារធាតុអាសេនិច, ទឹកពុំមានកំហាប់កំបោរ ហើយទឹកគ្មាន ច្រេះដែលជាទឹកស្ថិតនៅក្នុងកម្រិតល្អប្រើប្រាស់គ្មានគ្រោះថ្នាក់។ តាមរយៈអណ្តូងទឹកនេះដែរបានជួយសម្រួលច្រើនដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទឹក និងវាជាទឹកស្អាតធានាបាននូវសុខភាពផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ វិនាទី មុន

គម្រោងរេដបូក ប្រែក្លាយ ជីផាត ពីតំបន់ព្រៃភ្នំ គ្មានផ្លូវ អគ្គិសនី អ៉ីនធឺណិត ទៅរកការរីកចម្រើន និងជាទីតាំងអេកូទេសចរណ៍ធម្មជាតិដ៏សម្បូរបែប

កីឡា៦ នាទីutes មុន

ទីបំផុត Pogba រកបានក្លិបថ្មី ក្រោយព្រមព្រៀងលក្ខខណ្ឌផ្ទាល់មាត់ជាមួយក្លិបគីឡូ UCL មួយ

ព័ត៌មានជាតិ៥៨ នាទីutes មុន

ក្រសួងការងារ ៖ អបអរសាទរ ពលករខ្មែរមកពីថៃ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅក្នុងខេត្តកោះកុង

ព័ត៌មានជាតិ៥៩ នាទីutes មុន

មេបញ្ជការអាវុធហត្ថកំពង់ស្ពឺ ឱ្យកងកម្លាំងត្រៀមខ្លួន២៤ម៉ោងរងចាំបទបញ្ជាបម្រើពលរដ្ឋ ហាមដាក់ច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ផល​ប៉ះពាល់វិស័យ​អាកាសចរណ៍​​ក្នុង​​ជម្លោះ​​អ៊ីស្រាអែល​​និង​អ៊ីរ៉ង់​

Sokha Hotels

ព័ត៌មានពេញនិយម