Connect with us

ព័ត៌មានអន្ដរជាតិ

​ត្រឹម​២ខែ ឥណ្ឌូណេស៊ី រឹបអូសថ្នាំញៀនជាងកន្លះ​តោននិងចាប់មនុស្ស២៨៥នាក់

បានផុស

នៅ

អាជ្ញាធរឥណ្ឌូណេស៊ីបានចាប់ខ្លួនមនុស្ស ២៨៥នាក់ក្នុងនោះមានស្ត្រី ២៩នាក់និងជនបរទេស ៧​នាក់នៅក្នុងការបង្រ្កាបប្រឆាំង​គ្រឿងញៀនដ៏ធំរយៈពេល ២​ខែនៅទូទាំង ២០ខេត្ត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP នៅថ្ងៃទី២៤ខែមិថុនានេះ។

មន្ត្រីប៉ូលិសឥណ្ឌូណេស៊ីឈរយាមនៅជិតគ្រឿងញៀនជាច្រើនដែលរឹបអូសបាន។ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានទីភ្នាក់ងារជាតិបង្ក្រាបគ្រឿងញៀនឥណ្ឌូណេស៊ី (BNN) បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅចន្លោះខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៥ ទើបឈានទៅដល់ការរឹបអូសគ្រឿងញៀនជាង ៦៨៣គីឡូក្រាម (ជាងកន្លះតោន) និងបើកការស៊ើបអង្កេតលើប្រតិបត្តិការលាងលុយកខ្វក់ ដែលពាក់ព័ន្ធទៅនឹងក្រុមជួញដូរគ្រឿងញៀនទាំងនេះមានតម្លៃ ១.៥ លានដុល្លារ។

ថ្នាំញៀន​​ដែល​​រឹបអូស​បាន​រួមមាន មេតំហ្វេតាមីន គ្រីស្តាល់ កញ្ឆា អេកស្តាស៊ី , hashish, THC និង អេមហ្វេតាមីនដែលអាចទប់ស្កាត់មនុស្ស ១.៣ លាននាក់ពីការប្រើប្រាស់។

(រូបភាព៖ AP)

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនមានពលរដ្ឋមកពីសហរដ្ឋអាមេរិក កាហ្សាក់ស្ថាន ម៉ាឡេស៊ី ឥណ្ឌា និងអូស្ត្រាលី ដែលបង្ហាញពីវិសាលភាពអន្តរជាតិនៃបណ្តាញពាក់ព័ន្ធនឹងការជួញដូរ។ ស្ត្រី​ដែល​ត្រូវ​ចាប់ខ្លួន​ភាគច្រើន​ជា​ស្ត្រី​មេផ្ទះ ដែល​ជំរុញ​ឱ្យ​អាជ្ញាធរឥណ្ឌូណេស៊ីប្រកាសពីការ​ប្រុងប្រយ័ត្ន​ចំពោះ​ទំនាក់ទំនង​សង្គម​ដែលជាកត្តាអាចជំរុញឲ្យស្រ្តីធ្វើការងារខុសច្បាប់នេះ។

ប្រតិបត្តិការចាប់ខ្លួនមនុស្សជួញដូរគ្រឿងញៀននៅក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងកើនឡើងយ៉ាងខ្លាំង ដោយមានករណីជាង ៥៦,០០០ និងជនសង្ស័យចំនួន ២៧,៣៥៧ នាក់ក្នុងឆ្នាំ ២០២៤ ។ ច្បាប់គ្រឿងញៀនដ៏តឹងតែងរបស់ប្រទេសនេះ មានន័យថា អ្នកជួញដូរអាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ដោយមនុស្សចំនួន ៥៣០ នាក់ រួមទាំងជនបរទេសចំនួន ៩៦ នាក់ បច្ចុប្បន្នកំពុងជាប់ទោសប្រហារជីវិត៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម