Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​ ត្រៀមផលិត​គ្រាប់​មីស៊ីល​ក្នុង​ស្រុក​ ប្រើ​សម្រាប់​ខែលការពារ NASAMS

បានផុស

នៅ

អ៊ុយក្រែន បានចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នាជាមួយ​ក្រុមហ៊ុនការពារជាតិ និងអាកាសចរណ៍ Kongsberg របស់ប្រទេសន័រវេស ដើម្បី​ផលិតមីស៊ីលស្ទាក់ចាប់ សម្រាប់​ប្រព័ន្ធការពារដែនអាកាស​នៅក្នុងទឹកដីអ៊ុយក្រែន ដែលជាជំហានដ៏សំខាន់មួយ​ចំពោះ​កម្លាំងរបស់ទីក្រុង​កៀវ សម្រាប់​ធ្វើមូលដ្ឋានីយកម្មមូលដ្ឋានយោធា និងឧស្សាហកម្មរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ខែល​អាកាស NASAMS (រូបថត៖ Kongsberg)

យោង​តាម​ការ​ឲ្យដឹង​ពី​​ក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រ​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មិថុនា​ ជា​ជំហាន​ដំបូង​នៃ​កិច្ច​សន្យា​ផលិតកម្ម​នេះ នឹង​មាន​ការ​អភិវឌ្ឍ និង​​បង្កើត​មីស៊ីល​ជា​ច្រើន​ប្រភេទ សម្រាប់​ប្រើ​បំពាក់​ជាមួយ​​ខែល​ការពារ​ដែន​អាកាស​ NASAMS របស់​អាមេរិក-ន័រវែស។

ប្រធានក្រុមហ៊ុន Kongsberg លោក Eirik Lie បាន​លើក​ឡើង​​ថា ក្រុមហ៊ុន Kongsberg កំពុងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ​​មួយ​ក្នុងប្រទេសអ៊ុយក្រែន និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនការពារជាតិក្នុងស្រុក ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។ ការបណ្តាក់ទុននេះ មានគោលបំណងផ្តល់នូវ​ការផលិតទ្រង់ទ្រាយធំ ដោយ​ពង្រីកការផលិត​មីស៊ីលរាប់រយ​គ្រាប់ត្រឹម​រយៈពេលប៉ុន្មានខែ និង​ប្រើប្រាស់បច្ចេកវិទ្យាអ៊ុយក្រែនដើម្បីបង្កើនបរិមាណ និងប្រសិទ្ធភាព។

លោក Rustem Umierov រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន បាន​ប្រាប់​ថា គម្រោង​អភិវឌ្ឍ​ន៍​នេះ នឹងក្លាយជាធាតុសំខាន់ក្នុងការការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំពេលមានការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ី។ លោក Umierov បាន​និយាយ​ថា «នៅក្នុងខែនេះ សត្រូវបានបាញ់​មីស៊ីល និង​យាន​គ្មាន​មនុស្ស​បើក ជាង ៣ ៥០០​គ្រាប់។ យើងកំពុងធ្វើការដើម្បីបង្កើនការផលិត និងបង្កើនល្បឿននៃការចែកចាយ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម