ព័ត៌មានជាតិ
ពលករមកពីប្រទេសថៃ១៧នាក់ កំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ទទួលបានអំណោយពីសម្ដេចតេជោ
នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក ទួន សុគន្ថា ប្រធានអចិន្ត្រៃយ៍មណ្ឌលច័ត្តឡីស័ក ហ៊ុន សែន កំពង់លាវ បាននាំយកសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលមកពីប្រទេសថៃនៅកន្លែងធ្វើចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់លាវចំនួន១៧នាក់ ក្នុងនោះស្រី៧នាក់។

ក្នុងនោះលោក ទួន សុគន្ថា ប្រធានអចិន្ត្រៃយ៍មណ្ឌលច័ត្តឡីស័ក ហ៊ុន សែន កំពង់លាវ សូមថ្លែងអំណរអរគុណដល់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក អភិបាលខេត្ត ព្រមទាំងលោកជំទាវតែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ បងប្អូនពលករដែលចំណាកស្រុកធ្វើការនៅឯប្រទេសថៃ ដែលបានវិលត្រឡប់មកស្រុកកំណើតវិញ ដោយមកធ្វើការសម្រាកនៅទីនេះហើយបានបញ្ជូនទៅធ្វើចត្តាឡីស័កតាមស្រុករបស់គាត់រៀងៗខ្លួន។
លោក ទួន សុគន្ថា បានបន្តទៀតថា រៀងរាល់ថ្ងៃមានពលករមកពីប្រទេសថៃ ជារៀងរាល់ថ្ងៃ ហើយលោកអភិបាលខេត្ត តែងតែយកចិត្តទុកដាក់ឧបត្ថមគាំទ្រជានិច្ច។

លោកក៏លើកឡើង នៅការអំពាវនាវរបស់ឯកឧត្តម អភិបាលខេត្ត ដល់បងប្អូនពលករទាំងអស់ និងបណ្តាអាជ្ញាធរក្រុង-ស្រុកធ្វើការផ្សព្វផ្សាយបន្ត ដោយសូមចូលរួមទប់ស្កាត់ជំងឺរាតត្បាតតាមវិធានការ “៣ការពារ ៣កុំ” ដែលនេះ ជាការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ ៖ សៅគ្រី

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


