ព័ត៌មានអន្ដរជាតិ
ត្រាំ ផ្ដាំ ពូទីន ថា«ត្រូវបញ្ចប់សង្គ្រាម» ខណៈត្រៀមរកឲ្យខែលការពារថែមទៀតទៅអ៊ុយក្រែន
ថ្លែងក្រោយជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងឡាអេកាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងពិចារណាបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៅកាន់ប្រទេសអ៊ុយក្រែន ហើយលោកក៏បានផ្ដែផ្ដាំមេដឹកនាំរុស្ស៊ី វ៉ា្លឌីមៀរ ពូទីន ថា«ត្រូវតែបញ្ចប់សង្គ្រាមនេះជាដាច់ខាត»។

លោក ត្រាំ បានលើកឡើងថា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន គឺមានលក្ខណៈ«ពិបាកជាងសង្គ្រាមដទៃ»។ លោក ត្រាំ បានបន្ថែមថា ក្នុងពេលឆាប់ៗនេះ លោកនឹងនិយាយគ្នាម្តងទៀតជាមួយ ពូទីន ហើយប្រាប់ថា «វ្ល៉ាឌីមៀរ ពូទីន ត្រូវតែបញ្ចប់សង្គ្រាម»។
ទន្ទឹមនោះ លោក ត្រាំ ក៏បានបង្ហាញសញ្ញាថា អាមេរិកនឹងអាចផ្តល់ជំនួយយោធាបន្ថែមទៀតដល់ទីក្រុងកៀវ ដែលកំពុងរងការវាយប្រហារយ៉ាងខ្លាំងក្លាពីរុស្ស៊ីនៅលើសមរភូមិក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ កន្លងមក លោក ត្រាំ មិនធ្លាប់បានបង្ហាញសញ្ញាបន្តការបរិច្ចាគសព្វាវុធដល់អ៊ុយក្រែនឡើយ មិនដូចអ្វីដែលអតីតប្រធានាធិបតី ចូ បៃដិន បានបង្កើតឡើងបន្ទាប់ពីរុស្ស៊ីចាប់ផ្តើមការឈ្លានពានពេញលេញរបស់ខ្លួននៅឆ្នាំ២០២២។
ប្រព័ន្ធការពារដែនអាកាស Patriot ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបាញ់ទម្លាក់មីស៊ីលបាលិស្ទិករុស្ស៊ី ដែលកំណត់គោលដៅលើទឹកដីអ៊ុយក្រែន។
មុនជំនួបជាមួយលោក ត្រាំ លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនមានបំណងទិញប្រព័ន្ធ Patriot បន្ថែមទៀត បើសហរដ្ឋអាមេរិកមិនមានឆន្ទៈក្នុងការបរិច្ចាគខែលការពារទាំងនេះទៅឲ្យទីក្រុងកៀវ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនាឆ្នាំ២០២៥នេះ ពុំមានសេចក្ដីថ្លែងការណ៍ដែលនិយាយអំពីសមាជិកភាពនាពេលអនាគតសម្រាប់អ៊ុយក្រែនឡើយ ដូចអ្វីដែលលោក ត្រាំ ធ្លាប់បានរារាំងនាពេលកន្លងមក៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


