ជីវិតកម្សាន្ដ
«Never Be Yours» ធ្វើឱ្យអ្នកគាំទ្រ ទេព បូព្រឹក្ស នឹកនាបទមនោសញ្ចេតនាចាស់ៗ មុនតារារូបនេះប្រឡូកចម្រៀងរ៉េប
ក្រោយទម្លាក់បទរួមគ្នាជាលើកដំបូង តារាចម្រៀងឯករាជ្យពីរដួង គឺលោក ម៉ុង ម៉ានិត និងអ្នកនាង ទេព បូព្រឹក្ស បានធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រ មិនត្រឹមតែបង្ហាញក្តីពេញចិត្តប៉ុណ្ណោះទេ នៅថែមទាំងសំណូមពរជាពិសេសដល់អ្នកនាង ទេព បូព្រឹក្ស ឱ្យបន្តផ្តល់រសអារម្មណ៍មនោសញ្ចេតនាបែបនេះនូវបទក្រោយៗទៀត ព្រោះខកខានស្តាប់យូរមកហើយ។

«Never Be Yours» មិនត្រឹមតែទទួលបានពេញចិត្តពីអ្នកគាំទ្រនោះទេ ថែមទាំងបានដាស់អារម្មណ៍អ្នកគាំទ្រ ឱ្យនឹកដល់បទមនោសញ្ចេតនាចាក់ដោតជាច្រើន ដែលតារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស ធ្លាប់បង្ហើរសំនៀងកំដេរអារម្មណ៍អ្នកស្តាប់កន្លងមក។
មិនតែប៉ុណ្ណោះ មួយបទនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រ មានការសំណូមពរច្រើន ខណៈមានមតិលើកឡើងថា “Tep Boprek តាមពិតបទមនោសញ្ចេតនាច្រៀងពីរោះសឹងអី ដូចបទ មិនជឿថាបងមិនស្រឡាញ់អូនទេ និងបទ right here waiting for you”។ ខ្លះទៀត អះអាងថា ខ្លួនបានស្តាប់បទនេះមិនតិចជាង ៥០លើកឡើយ។

ទន្ទឹមនឹងការចេញចម្រៀងច្រៀងរួមគ្នាលើកដំបូងនេះ តារាចម្រៀងឯករាជ្យ ម៉ុង ម៉ានិត បានបញ្ជាក់ដូច្នេះថា “ខ្ញុំកម្រfeaturingជាមួយតារាស្រីណាស់ ដោយសារតែ range vocal ខ្ញុំនិងអ្នកចម្រៀងស្រី យកមកច្រៀង melody របស់ខ្ញុំអត់សូវត្រូវគ្នា (melody លោតចុះឡើងច្រើន) តែចម្លែកអីច្រៀងជាមួយអ្នកព្រឹក្ស ដាក់ត្រូវម៉ាច់”។
គួរឱ្យដឹងដែរថា តារាចម្រៀងដ៏មានប្រជាប្រិយទាំង ២ដួងនេះ បានចាប់ដៃគ្នាជាលើកដំបូង ក្នុងការនាំយកភាពភ្ញាក់ផ្អើលជូនអ្នកគាំទ្ររបស់ខ្លួន ដោយបង្ហើបថាក្រៅពីបទ «Never Be Yours» នៅមានចម្រៀង feat រួមគ្នាមួយបទទៀត ដែលត្រៀមចេញផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


