កីឡា
ក្រុមបាល់ទាត់នារីកម្ពុជា សាងប្រវត្តិសាស្ត្រថ្មី ក្រោយស្មើ ហុងកុង ១-១ ក្នុងព្រឹត្តិការណ៍ជម្រុះជើងឯកនារីអាស៊ី
សម្លេងស្រែកហ៊ោកញ្ជ្រៀល បានបន្លឺឡើង បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា រកបានគ្រាប់បាល់ តាមស្មើ ក្រុមជម្រើសជាតិនារីចិនហុងកុង ក្នុងលទ្ធផល ១-១ សម្រាប់ការប្រកួតវគ្គជម្រុះពូល G ជើងឯកនារីអាស៊ី AFC WOMEN’S ASIAN CUP យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។

នៅពេលនេះ ក្រុមបាល់ទាត់នារីកម្ពុជា បានប្រែប្រួលគួរឲ្យកត់សំគាល់ ជាពិសេសទម្រង់លេង បច្ចេកទេស ដែលពីមុនធ្លាប់ជាក្រុមពិបាករកគ្រាប់បាល់លើដៃគូប្រកួត ដោយ ៤ ប្រកួតជាប់គ្នា គឺគ្មានគ្រាប់បាល់នោះឡើយ។ ទោះបីជាយ៉ាងណា ចាប់តាំងពីលីគនារីចាប់ផ្តើមប្រកួតទៀងទាត់ ហើយក្លិបនីមួយៗបានពង្រឹងក្រុម បានផ្តល់ឲ្យក្រុមនារីកម្ពុជាមានភាពល្អប្រសើរ។ ដូច្នេះហើយបានជា ៥ ប្រកួតចុងក្រោយ ក្រុមនារីកម្ពុជា រកបានគ្រាប់បាល់រហូតដែលនេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់នារីកម្ពុជា។

បន្ថែមពីនេះ រាល់កម្មវិធី យើងតែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ចូលរួមចំណែកឧបត្ថម្ភលើការរប្រកួតផងដែរ។ នេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ទាំងក្រុមបាល់ទាត់បុរស និងបាល់ទាត់នារីកម្ពុជា។ ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិឡើយ។ លើកនេះក្រុមហ៊ុន វឌ្ឍៈ ក៏បានចូលឧបត្ថម្ភ ដល់វគ្គជម្រុះ AFC Women’s Asian Cup Australia 2026 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ យើងបន្តរីករាយជាមួយគ្នា គាំទ្របាល់ទាត់កម្ពុជា។
សម្រាប់ឆ្នាំ ២០២៥ នេះ ការប្រកួតវគ្គជម្រុះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងអាចនិយាយបានថា ក្រុមបាល់ទាត់នារីកម្ពុជា ពិតជាមានការរីកចម្រើន ក្នុងរយៈពេល ៧ឆ្នាំគត់ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ខណៈការប្រកួតដំបូងបង្អស់របស់ក្រុមនារីកម្ពុជា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដូច្នេះក្រុមនេះគួរតែទទួលបានការលើកទឹកចិត្តបន្ថែមឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ពិសេសគឺកម្លាំងចិត្តពីអ្នកគាំទ្រ។

សូមចូលរួមទស្សនាគាំទ្រឱ្យបានច្រើនកុះករ និងស្រែកហ៊ោជាមួយគ្នា ព្រមទាំងបន្តគាំទ្រផលិតផលក្នុងស្រុកដ៏មានគុណភពរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាភេសជ្ជៈកីឡាបំពេញជាតិទឹកដំបូងគេរបស់ប្រទេសកម្ពុជាគឺ ភេសជ្ជៈកីឡា វី-អាកទីវ ទឹកពិសាប្រណីត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជួយបំពេញជាតិទឹក ផ្តល់ភាពស្រស់ស្រាយ និងថាមពល។
គាំទ្រផលិតផលខ្មែរ គាំទ្រវិស័យកីឡាខ្មែរ ជួបគ្នានៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧យប់តទៅ ក្រុមបាល់ទាត់នារីកម្ពុជា ត្រូវជួប ក្រុមបាល់ទាត់នារីហ្វីលីពីន នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លីគកម្ពុជាខ្លាំង ជម្រើសជាតិខ្លាំង៕













-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


