ព័ត៌មានអន្ដរជាតិ
កប៉ាល់ដឹកប្រេងម៉ាស៊ូត PTT ៤,៨ លានលីត្រ ជាប់ក្បែរកោះគុត ក្រោយកម្ពុជាបិទការនាំចូល
កប៉ាល់ដឹកប្រេងម៉ាស៊ូតចំណុះ ៤,៨លានលីត្រ ដែលក្រុមហ៊ុនថាមពលថៃ PTT OR គ្រោងនាំចេញមកឱ្យក្រុមហ៊ុន Sokimex (សូគីម៉ិច) នៅកម្ពុជា ត្រូវបានជាប់គាំងនៅក្នុងឈូងសមុទ្រថៃ ក្រោយកម្ពុជាបិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ។

កាសែត The Nation បានចុះផ្សាយនៅថ្ងៃចន្ទនេះថា ទីបញ្ជាការតំបន់កងទ័ពជើងទឹកទី១ រួមជាមួយនឹងមន្ត្រីមកពីទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ កាលពីថ្ងៃអាទិត្យ បានឡើងទៅពិនិត្យមើលលើកប៉ាល់ដឹកប្រេងមួយនោះ ដែលមានឈ្មោះថា Chetthabodi 6 និងបោះយុថ្កានៅក្បែរកោះគុត ដោយខ្លាចក្រែងថា វាពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។ យ៉ាងណាមិញ អាជ្ញាធរថៃដដែលបានបញ្ជាក់ថា ប្រេងម៉ាស៊ូតដែលកប៉ាល់នោះដឹក គឺស្របច្បាប់សម្រាប់ការនាំចេញ។
ឯកសារនៅលើកប៉ាល់បានបង្ហាញថា កប៉ាល់ Chetthabodi 6 គ្រោងដឹកជញ្ជូនប្រេងម៉ាស៊ូត ៤,៨៥៨ លានលីត្រ ពីក្រុមហ៊ុន PTT OR ទៅកាន់ក្រុមហ៊ុន សូគីម៉ិច របស់កម្ពុជា។ កិច្ចសន្យាទិញបានធ្វើឡើងរួចហើយតាំងតែពី ៣ ខែមុន ហើយការទូទាត់ក៏បានធ្វើរួចហើយដែរ ដោយបញ្ចប់មុនពេលការដឹកជញ្ជូន។

យោងតាមកំណត់ត្រាធ្វើដំណើររបស់កប៉ាល់ និងការឱ្យដឹងរបស់ Chetthabodi 6 បានចាកចេញពីកំពង់ផែ Laem Chabang នៅថ្ងៃទី ២២ ខែមិថុនា ពោលគឺថ្ងៃដែលកម្ពុជា ប្រកាសបិទការនាំចូលប្រេងពីថៃ ដើម្បីឆ្លើយតបទៅនឹងការគំរាមគំហែងពីអ្នកនយោបាយថៃ ពីការផ្អាកផ្គត់ផ្គង់ប្រេងឱ្យកម្ពុជា ជុំវិញភាពតានតឹងព្រំដែន។
កប៉ាល់ដដែលបានធ្វើដំណើរមកដល់កំពង់ផែក្រុងព្រះសីហនុនៅថ្ងៃទី ២៦ មិថុនា ដើម្បីត្រួតពិនិត្យ ត្រូវបានក្រុមហ៊ុន សូគីម៉ិច ផ្ដល់ដំណឹងទៅវិញ ថាខ្លួនមិនអាចទទួលយកប្រេង ហើយស្នើឱ្យដឹកត្រឡប់ទៅវិញ។ បើតាម The Nation នៅពេលកប៉ាល់ដដែលដឹកប្រេងត្រឡប់ទៅវិញ កងទ័ពជើងទឹកកម្ពុជាបានស្នើពិនិត្យមើលឯកសារ និងបញ្ជាក់ថាអ្វីៗមានសណ្តាប់ធ្នាប់ ហើយកប៉ាល់ក៏បន្តដំណើរទៅបោះយុថ្កាក្បែរកោះគុត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


