Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​ថា ការបោះជំហានទៅឈាន​រក ICJ ព្រោះភាព​អសកម្មរបស់ថៃក្នុង​យន្ត​ការ​ JBC

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រីការបរទេស​កម្ពុជា ប្រាក់ សុខុន បាន​លើក​ឡើង​ថាថៃគ្មានជំហរ​ក្នុងការ​ចរចារគណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែនគោក (JBC) លើ​តំបន់​ទាំង​៤​ដែល​កម្ពុជា​បាន​ដាក់​ប្ដឹង​ទៅ​ ICJ នោះទេ។ ការ​លើក​ឡើង​ដូច្នេះដោយ​លោក​​ថា ថៃអសកម្មសម្រាប់​យន្ត​ការ​ JBC ទោះបីជាមាន​ការ​អញ្ជើញ​ជា​ច្រើន​លើក​សម្រាប់​កិច្ច​សន្ទនា​លើ​តំបន់​នេះពី​ភាគីកម្ពុជា​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់ទីប្រឹក្សា​ពិសេស​នាយករដ្ឋមន្ត្រី និង​ជា​តំណាង​រាស្ត្រ​របស់​ជប៉ុន​លោក NAGASHIMA Akihisa កាលពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ២០២៥ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើក​ឡើងថា កម្ពុជាគឺ​ជា​អ្នក​ចង់​ប្រើយន្ត​ការ​ JBC ក្នុង​ការ​ដោះស្រាយតំបន់​ប្រាសាទតាមាន់​តូច តាមាន់​ធំ តាក្របី និង​តំបន់​មុំ​៣ បំផុត តែ​ភាគី​ថៃ​ទៅវិញ​ទេ​ដែល​អសកម្មបើទោះបីកម្ពុជា​បាន​អញ្ជើញ​ជា​ច្រើន​លើក​ទៅ​ថៃដើម្បីចរចារ​ដោះស្រាយ​រឿង​នេះក្ដី។

ក្នុង​​ខ្លឹម​សារជំនួប​ដែល​ផ្ដល់​ឱ្យ​អ្នក​សារព័ត៌មាន ​ក្រសួងការបរទេសបាន​សរសេរថា៖ «ជំហររឹងមាំ​របស់​កម្ពុជា​ក្នុង​ការ​នាំ​យក​តំបន់​ក្ដៅ​ទាំង​បួន​ (តាមាន់តូច តាមាន់ធំ តាក្របី និងមុំបី) ទៅ​កាន់​តុលាការ​យុត្តិធម៌អន្តរជាតិ ICJ បន្ទាប់ពីភាព​អសកម្មរបស់ភាគីថៃជាយូរមកហើយ សម្រាប់​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោល (JBC) ទោះបីជា​មាន​ការ​អញ្ជើញ​ជាច្រើន​លើក សម្រាប់​កិច្ចសន្ទនាពី​សំណាក់​ភាគី​កម្ពុជាយ៉ាងណា​ក៏ដោយ»។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​បន្ថែមផងដែរ​ថា អ្វីដែលកាន់​ធ្ងន់ទៀត​នោះ​គឺ​ថៃ​បាន​បិទ​ច្រក​ព្រំដែនដោយ​ឯកតោភាគី ដែល​ត្រូវ​ឱ្យ​កម្ពុជា​មាន​វិធាន​ការ​ឆ្លើយ​តប។

កម្ពុជា​និង​ថៃ​ទើបតែរៀបចំ​កិច្ច​ប្រជុំ JBC លើក​ទី​៦ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ២០២៥​កន្លង​ទៅ​បន្ទាប់​ពី​ខក​ខាន​ជួប​គ្នា​ដល់​ទៅ​១២​ឆ្នាំ។ ការ​ជួប​គ្នា​នេះគឺ​បន្ទាប់ពី​ថៃ​បាន​ឆ្មក់​ចូល​មក​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​នៅ​តំបន់​មុំ​បី ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ២០២៥ ក្រោយ​មក​រដ្ឋមន្ត្រីការបរទេស​ថៃ​បាន​ស្នើ​មក​កម្ពុជា​ដើម្បីប្រជុំ JBC ឡើងវិញ ខណៈកម្ពុជា​បាន​ប្រកាស​ថា​នឹង​យក​ករណី​ជម្លោះ​រាំរ៉ៃ​តំបន់​ទាំង​៤ទៅ​កាន់​តុលាការយុត្តិធម៌អន្តរជាតិដើម្បី​សម្រេច​សេចក្ដី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតថាកម្ពុជាមានភាព​ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីថៃ ៦រូប ធ្លាប់ត្រូវតុលាការធម្មនុញ្ញ ព្យួរតំណែង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី ផែថងថាន​ ត្រូវបាន​ព្យួរអំណាច​ ចំពេល​​ស្តេចថៃ​​តែងតាំង​គណៈរដ្ឋមន្ត្រីថ្មី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សូរិយា ជុន​​ហ្គ្រុនហ្គ្រីងគីត ដែល​ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី​ស្ដីទី​របស់​ថៃ ជានរណា?

Sokha Hotels

ព័ត៌មានពេញនិយម