ជីវិតកម្សាន្ដ
ទាក់ទងគ្នាយូរមែនពិត តែ Brad Pitt គ្មានបំណងរៀបការជាមួយមិត្តស្រីវ័យក្មេងទេ
យោងតាមប្រភពបានឲ្យដឹងថាទំនាក់ទំនងរបស់ Brad Pitt និងនាង Ines de Ramon ទៅថ្ងៃអនាគតគឺមិនច្បាស់លាស់នោះទេ។ តារាសម្តែងកើតនៅឆ្នាំ ១៩៦៣ ត្រូវបានគេនិយាយថា មិនចង់រៀបការជាមួយមិត្តស្រីរបស់គាត់ដែលមានអាយុតិចជាង ២៩ ឆ្នាំនោះទេ។

កាលពីខែមិថុនា Brad Pitt បានធ្វើដំណើរជុំវិញពិភពលោកដើម្បីផ្សព្វផ្សាយភាពយន្តថ្មីរបស់គាត់ អំពីការប្រណាំងរថយន្តដែលមានឈ្មោះថា «F1» ។ អមដំណើរគាត់គឺជាមិត្តស្រីរបស់គាត់ Ines de Ramon តែម្ដង។ ទាំងនៅលើកំរាលព្រំក្រហម និងក្នុងជីវិតប្រចាំថ្ងៃ តារាសម្តែងកើតប្រុស មិនខ្លាចក្នុងការបង្ហាញជាសាធារណៈនូវសេចក្តីស្រលាញ់របស់គាត់ចំពោះមិត្តស្រី ដែលមានអាយុក្មេងជាងគាត់ដល់ទៅ ២៩ ឆ្នាំនោះទេ។ ពួកគេកាន់ដៃ និងអោបយ៉ាងស្និទ្ធស្នាល នៅរាល់ការបង្ហាញមុខជាសាធារណៈ។
យ៉ាងណា គិតមកដល់ពេលនេះ ពួកគេបានរួមរស់ជាមួយគ្នាអស់រយៈពេល៣ឆ្នាំហើយ។ Ines de Ramon ត្រូវបានគេនិយាយថាជាការលើកទឹកចិត្តសម្រាប់ Brad Pitt ដើម្បីបញ្ចប់ជម្លោះលែងលះរយៈពេល ៨ ឆ្នាំជាមួយ Angelina Jolie នៅចុងឆ្នាំ ២០២៤ ។
នៅថ្ងៃទី ២៨ ខែមិថុនា ប្រភពឯកជនមួយបានលាតត្រដាងទៅកាន់ Page Six ថា អ្នកទាំងពីរបានយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់ពួកគេ ហើយបានតាំងលំនៅនៅវិមានតម្លៃ ៥.៥ លានដុល្លាររបស់ Brad ក្នុងទីក្រុង Los Angeles ។ យ៉ាងណាមិញ នៅពេលនេះ តារាហូលីវូដរូបនេះ មិនទាន់មានគម្រោងរៀបការនៅឡើយទេ។
អ្នកជិតស្និទ្ធនឹងគាត់បាននិយាយថា «គាត់នឹងមិនរៀបការម្តងទៀតទេ។ ជាការពិតណាស់ នោះមិនមានន័យថាគាត់នឹងមិនផ្លាស់ប្តូរគំនិតរបស់គាត់ទេ។ ប៉ុន្តែខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ប្រសិនបើពួកគេធ្វើ» ។
បុគ្គលនោះបានបន្ថែមថា ជីវិតរបស់តារាសម្ដែងហូលីវូដ កំពុងដំណើរការល្អគួរសម។ គាត់សប្បាយចិត្ត ហើយទំនាក់ទំនងរបស់គាត់ជាមួយ Ines ដំណើរការល្អប្រសើរថែមទៀត។

ប្រភពបាននិយាយថា អ្នកច្នៃគ្រឿងអលង្ការកើតឆ្នាំ១៩៩២ គឺជាមនុស្សដែលមានចិត្តត្រជាក់ និងចូលចិត្តរសនិយមធម្មតា។ មិនត្រឹមតែក្ដីស្រលាញ់ស្មោះទេ ការងាររបស់តួប្រុសក្នុងរឿង Bullet Train ក៏អំណោយផលផងដែរ។ ជាក់ស្ដែង F1 បានចាប់ផ្តើមដំណើរការដោយជោគជ័យ ហើយកំពុងស្ថិតនៅលើផ្លូវក្លាយជាប្រភពចំនូលនៅក្នុង Box Office ថែមទៀត។
ទន្ទឹមនឹងភាពសប្បាយរីករាយ Brad នៅតែជាប់ពាក់ព័ន្ធក្នុងបណ្តឹងដ៏ចម្រូងចម្រាសជាមួយ Angelina ជុំវិញចំការទំពាំងបាយជូរបារាំង Chateau Miraval ។ Angelina ព្យាយាមច្រានចោលពាក្យបណ្ដឹងម្តងហើយម្តងទៀត ប៉ុន្តែតុលាការបានបដិសេធ។ ជាមួយនឹងស្ថានភាពបច្ចុប្បន្ន ថ្ងៃដែលភាគីទាំងពីរជួបគ្នានៅតុលាការមិនឆ្ងាយប៉ុន្មានទេ។ ជាពិសេស ទំនាក់ទំនងដ៏លំបាកជាមួយកូន៦នាក់ក៏ធ្វើឲ្យ Brad តូចចិត្តដែរ។
កាលពីពាក់កណ្តាលខែមិថុនា ប្រភពបាននិយាយថា Brad មិនបានទាក់ទងជាមួយ Maddox និង Pax Thien អស់រយៈពេលជាច្រើនឆ្នាំ។ ទាក់ទងនឹងព័ត៌មានអវិជ្ជមានអំពី Pax Thien ថ្មីៗនេះ Brad ត្រូវបានគេនិយាយថាមិនខ្វល់។ គាត់ថែមទាំងគិតថាទំនាក់ទំនងឪពុក-កូនរវាងពួកគេមិនអាចសង្គ្រោះបានឡើយ។ ចំពោះកូនផ្សេងទៀត តារាដែលឈ្នះពានរង្វាន់ Oscar និយាយថា នៅតែសង្ឃឹមថាថ្ងៃណាមួយពួកគេនឹងត្រលប់មកវិញ ហើយពេលវេលានោះនឹងព្យាបាលរបួស៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនទទួលបានពាន Liu Yifei ស្រាប់តែចេញចរិតក្រអឺតក្រទមភ្លាមចុចអាន៖
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


