Connect with us

សន្តិសុខសង្គម

ត្រឹមតែមួយខែមិថុនា សមត្ថកិច្ចបង្ក្រាបគ្រឿង​ញៀន​ជិត៣០០ករណី តាមរយៈApp NoDrug

បានផុស

នៅ

App NoDrug បានក្លាយជាមធ្យោបាយមួយដ៏ប្រជាប្រិយភាពក្នុងការប្រើប្រាស់ដើម្បីរាយការណ៍ពីបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានទៅកាន់សមត្ថកិច្ចជំនាញ សំដៅដល់ការបោសសម្អាតគ្រឿងញៀនចេញពីភូមិឋានរបស់ប្រជាពលរដ្ឋ តាមអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីទូរស័ព្ទមួយនេះ គឺយន្ដការដ៏មានប្រសិទ្ធភាព និងរក្សាការសម្ងាត់ដល់អ្នកដែលរាយការណ៍ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានឲ្យដឹងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះថា ក្នុងរយៈពេលពេញមួយខែមិថុនាកន្លងទៅ ក្រុមការងារអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងលើ៧ថ្ងៃ (២៤/៧) នៃគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug ទទួលបានការរាយការណ៍សរុប ចំនួន២៨៩ករណី ក្នុងនោះបានដោះស្រាយ និងឈានដល់ការបង្ក្រាបចំនួន២០៩ករណី។ ដោយឡែក ចំនួននៅសេសសល់កំពុងធ្វើការស្រាវជ្រាវ និងខ្លះទៀតជាករណីដដែលៗ ដែលសមត្ថកិច្ចធ្លាប់បង្ក្រាបតែពលរដ្ឋរាយការណ៍ម្ដងទៀត។

លោកឧត្តមសេនីយ៍ទោ បញ្ជាក់បន្ថែមទៀតថា ជារៀងរាល់ថ្ងៃ សមត្ថកិច្ចជំនាញនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺតែងទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋលើបញ្ហាគ្រឿងញៀន តាមមធ្យោបាយ App NoDrug។

បើតាមលោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ នៅពេលទទួលបានសេចក្ដីរាយការណ៍ សមត្ថកិច្ចនៃអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជូនទៅព័ត៌មានទាំងអស់នោះ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋានភ្លាមៗ ដើម្បីចាត់វិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីគ្រឿងញៀន ដែលជាអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍មកកាន់សមត្ថកិច្ច។

អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានអះអាងទៀតថា ក្នុងរយៈពេល៤៣៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារអនុគណៈកម្មការប្រចាំបញ្ជា២៤​ម៉ោង​លើ៧ថ្ងៃ (២៤/៧) នៃគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug ទទួលបានការរាយការណ៍សរុប ចំនួន១,៧៦៤ករណី ក្នុងនោះបានដោះស្រាយ និងឈានដល់ការបង្ក្រាបចំនួន១,៣១០ករណី។

សូមរំលឹកថា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តែងលើកទឹកចិត្ត និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារី ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីធ្វើជាភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ច ក្នុងការរាយការណ៍ ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលយើងរស់នៅ ក៏ដូចជាទទួលបានសារអប់រំទូលំទូលាយផងដែរ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានកត់សម្គាល់ថា កន្លងទៅធ្លាប់ឮប្រជាពលរដ្ឋខ្លះលើកឡើងអំពីបញ្ហាគ្រឿងញៀន នៅក្នុងភូមិឋានរបស់ខ្លួន ហើយខ្លះទៀតបង្ហោះនៅតាមបណ្ដាញសង្គមជាដើម ប៉ុន្ដែឥលូវនេះលោកចង់ឲ្យពលរដ្ឋផ្លាស់ប្ដូរផ្នត់គំនិតពីការរអ៊ូ ឬលើកឡើងតាមបណ្ដាញសង្គម ប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrug ដើម្បីរាយការណ៍ពីករណីគ្រឿងញៀន នៅក្នុងសងហគន៍ ដើម្បីយកបញ្ហានោះចេញពីមូលដ្ឋានតែម្ដង។

ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ បានអះអាងទៀតថា អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានក្រុមប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង ដើម្បីចាំទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ហើយជាពិសេសរាល់ការរាយការណ៍នោះ គឺមានលក្ខណៈសម្ងាត់ និងមានសុវត្ថិភាពខ្ពស់បំផុតដល់អ្នករាយការណ៍៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

​លោក ត្រាំ ថា លោក ជា​ប្រធានសន្តិភាព​នៃ​កម្ពុជា​និង​ថៃ​

ព័ត៌មានជាតិ២ ម៉ោង មុន

‎គិត​ត្រឹម​ម៉ោង​៦ល្ងាចនេះ រដ្ឋបាល​រាជធានី​ទទួល​បាន​ថវិកា​ជាង៦៩៥លានរៀល និង ជាង១៧ម៉ឺនដុល្លារ ពី​សប្បុរសជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ បង្ហាញ​ពី​អំពើហិង្សា និង​ភាព​ឃោរឃៅ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមជ្រុលនិយមថៃ

កីឡា៤ ម៉ោង មុន

ក្រុម​កីឡាម៉ូតូ​ទឹក​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​៥គ្រឿង​ នៃ​ការប្រកួតនៅ​ឯ​ប្រទេសបែលហ្ស៊ិក

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

វីតាល់ និងមីជាតិ នាំស្បៀងអាហារ  និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម