Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង​បើក​យុទ្ធនា​​ចាក់វ៉ាក់សាំង​កូ​វីដ​១៩ ប្រភេទ Sinovac ​ជូន​គណៈអភិបាលខេត្ត​

បានផុស

នៅ

ស្វាយរៀង​ ៖ យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ ខេត្តស្វាយរៀង រៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ក្នុង​គោលការណ៍​ស្ម័គ្រចិត្ត ជូន​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា​សាលាខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តស្វាយរៀង ។ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បាន​អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​Sinovac ក្នុង​គោលការណ៍​ស្ម័គ្រចិត្ត ស្ថិតនៅ​សាលប្រជុំ​ធំ​អគា​”​ឃ​”​សាលាខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូម​ជម្រាបជូន​ថា វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​នេះ ចាក់​បាន​ចាប់ពី​មនុស្ស​អាយុ​១៨​ឆ្នាំ​ឡើងទៅ ហើយ​ថ្ងៃនេះ ជា​ថ្ងៃទី​១ នៃ​ការបើកឆាក​យុទ្ធនា​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ Sinovac ដែល​បាន​ប្រព្រឹត្តិ​ទៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ក្រោម​ការគិតគូរ​គូ និង​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​សុខមាលភាព​របស់​ប្រជាជន​កម្ពុជា ក្នុងនោះ ខេត្តស្វាយរៀង គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង បានរៀបចំ​ចាក់​ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង​-​ស្រុក ទូទាំង​៨ ក្នុង​ខេត្តស្វាយរៀង ទៅតាម​ពេលវេលា និង​ទីកន្លែង​ដែល​រដ្ឋ​ក្រុង ស្រុក បាន​បែងចែក ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដោយ​ផ្អែកលើ​គោល​ការស្ម័គ្រចិត្ត​។

សូម​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ត្រៀម​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទ្រង់ទ្រាយ​ធំ​មាន​ទីតាំង​ដូចជា ទី​១ សាលាខេត្ត​ស្វាយរៀង​, ទី​២ មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​, ទី​៣ សាខា​កាកបាទក្រហម​ស្រុក​ស្វាយជ្រំ​, ទី​៤ មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល​, ទី​៥ មន្ទីរពេទ្យបង្អែក​ស្វាយទាប​, ទី​៦ មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក​, ទី​៧ មន្ទីរពេទ្យបង្អែក​ជី​ភូ​, ទី​៨ មណ្ឌល​សុខភាព​ញរ​, ទី​៩ មណ្ឌល​សុខភាព​មេស​ថ្ង​ក​, ទី​១០ មណ្ឌល​សុខភាព​ក្រុង​បាវិត​, ទី​១១ មណ្ឌល​សុខភាព​មុខដា​, និង​ទី​១២ មណ្ឌល​សុខភាព​សំបួរ៕

​រូបភាព​និង​អត្ថបទ ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម