ព័ត៌មានអន្ដរជាតិ
ទេសចរផ្អាកទៅជប៉ុន ដោយសាររឿង Manga មួយសរសេរថាមានរញ្ជួយដីដ៏ខ្លាំងនៅថ្ងៃ៥កក្កដា
ពាក្យចចាមអារ៉ាមដែលបង្កឡើងដោយប្រលោមលោកតុក្កតាមួយ បានធ្វើឱ្យមានការព្រួយបារម្ភជាសាធារណៈ និងរំខានដល់វិស័យទេសចរណ៍ក្នុងប្រទេសជប៉ុន ដោយអ្នកដំណើរមួយចំនួនលុបចោលការធ្វើដំណើរ ជុំវិញការភ័យខ្លាចថាមានការរញ្ជួយដីដ៏ធំដែលព្យាករថាកើតឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានSouth China Morning Post នៅថ្ងៃទី០៤ខែកក្កដានេះ។

ពាក្យចចាមអារ៉ាមនេះ កើតចេញពីសៀវភៅប្រលោមលោកមួយដែលមានឈ្មោះថា «Watashi ga Mita Mirai (The Future That I Saw)» សរសេរដោយលោកស្រី Ryo Tatsuki។ សៀវភៅនេះបាននិយាយអំពីការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិដែលកើតឡើងនៅភាគខាងត្បូងប្រទេសជប៉ុនក្នុងខែកក្កដា ឆ្នាំ២០២៥។ មនុស្សជាច្រើនជឿថា វាអាចជាការព្រមានពិតប្រាកដមួយ ពីព្រោះសៀវភៅនេះក៏បានលើកឡើងពីគ្រោះមហន្តរាយនៅក្នុងខែមីនា ឆ្នាំ២០១១ដែលប្រទេសជប៉ុនមានការរញ្ជួយដី និងរលកយក្សស៊ូណាមិ និងសម្លាប់មនុស្សពិតប្រាកដមែន។
ខណៈពេលដែលអ្នកវិទ្យាសាស្ត្រ និងទីភ្នាក់ងារឧតុនិយមជប៉ុនច្រានចោលការព្យាកររញ្ជួយដីណាមួយថាជា «ព័ត៌មានមិនពិត» ការរញ្ជួយដីតូចៗជាង ១០០០ ដងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ជាពិសេសនៅប្រជុំកោះ Tokaraធ្វើឱ្យអ្នកស្រុកគេងមិនលក់ បក់មិនល្ហើយ និងត្រៀមជម្លៀសចេញជានិច្ច បានបន្ថែមការព្រួយបារម្ភជាសាធារណៈថែមទៀត។

ទោះបីលោកស្រី Tatsuki ដែលជាអ្នកនិពន្ធបានបដិសេធថា វាមិនមែនជាហោរានោះទេ ដោយជំរុញមនុស្សឱ្យពឹងផ្អែកលើដំបូន្មានអ្នកជំនាញក៏ដោយ ក៏ពាក្យចចាមអារ៉ាមនេះបានជះឥទ្ធិពលជាពិសេសដល់វិស័យទេសចរណ៍ពីហុងកុង ធ្វើឲ្យការទៅលេងប្រទេសជប៉ុនបានធ្លាក់ចុះ ១១% នៅក្នុងខែឧសភា។ ក្រុមហ៊ុនអាកាសចរណ៍ដូចជា Greater Bay និង Hong Kong Airlines បានលុបចោលជើងហោះហើរទៅកាន់ប្រទេសជប៉ុន ដោយសារតម្រូវការទាប។ ទោះយ៉ាងណាក៏ដោយ ភ្នាក់ងារទេសចរណ៍ធំៗនៅហុងកុងមិនបានរាយការណ៍ពីការលុបចោលទ្រង់ទ្រាយធំនោះទេ។
ប្រទេសជប៉ុនដែលស្ថិតនៅលើតំបន់ Ring of Fire ដែលមានសកម្មភាពរញ្ជួយដីញឹកញាប់ អាចប្រឈមមុខនឹងហានិភ័យពិតប្រាកដនៃការរញ្ជួយដីដ៏ធំមួយនៅពេលអនាគត ។ អាជ្ញាធរប៉ាន់ប្រមាណថា ប្រទេសជប៉ុនមានឱកាស ៨០% នៃការរញ្ជួយដីកម្រិត ៩ រ៉ិចទ័រ កើតឡើងមុនឆ្នាំ ២០៥៥ ដែលអាចបណ្តាលឱ្យមនុស្សស្លាប់រហូតដល់៣០ម៉ឺននាក់ និងខូចខាតចំនួន២ទ្រីលានដុល្លារ។
ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រោះរញ្ជួយដីដ៏ធំសម្រាប់រយៈពេលដ៏យូរមួយ ដោយបង្កើតអគារដ៏រឹងមាំ លើកទឹកចិត្តមនុស្សឱ្យរក្សាឧបករណ៍សង្គ្រោះបន្ទាន់ និងលំហាត់សមយុទ្ធត្រៀមខ្លួន។ កាលពីថ្ងៃទី ០១ ខែកក្កដា រដ្ឋាភិបាលបានចែករំលែកផែនការសុវត្ថិភាពដែលបានធ្វើបច្ចុប្បន្នភាពដោយស្នើសុំការងារបន្ថែមទៀតដើម្បីការពារប្រជាជន និងកែលម្អប្រព័ន្ធជម្លៀសផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


