Connect with us

ព័ត៌មានជាតិ

កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ឆ្លើយតបបទល្មើសជួញដូរមនុស្ស និងឆបោកតាមអនឡាញ

បានផុស

នៅ

ប្រទេសកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ក្នុងការឆ្លើយតបទៅនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ ខណៈប្រទេសក្នុងតំបន់អាស៊ាន កំពុងរងសម្ពាធផលប៉ះពាល់នៃការជួញដូរមនុស្សឆ្លងដែន និងបទល្មើសពាក់ព័ន្ធ។ នេះបើតាមការបញ្ជាក់ពី លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ជូ ប៊ុន អេង បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ឆ្លើយតបទៅនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ ដោយមានការចូលរួមពីតំណាងស្ថានទូតប្រទេសឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី និងឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ជូ ប៊ុនអេង ថ្លែងប្រាប់កម្ពុជាថ្មីថា តាមគម្រោងកម្ពុជានឹងរៀបចំធ្វើជាម្ចាសផ្ទះនៃកិច្ចប្រជុំខាងលើ មិនឱ្យហួសពីឆ្នាំ ២០២៥ ឡើយ ហើយ​កម្ពុជានឹងអញ្ជើញប្រទេសជាច្រើនក្នុងតំបន់ និងពិភពលោក ដែលជាប្រទេសមានស្ថានភាពប្រហាក់ប្រហែលគ្នា ពោលប្រឈមនៃការជួញដូរមនុស្ស និងឆបោកតាមអនឡាញ។ លោកស្រីថ្លែងថា៖‍« យើងចង់រកឱ្យឃើញថា តើមានដំណោះស្រាយរួមដែលយើងអាចធ្វើរួមគ្នាបានអត់ ព្រោះប្រទេសនីមួយៗមិនអាចឆ្លើយតបទៅនឹងបទល្មើសទាំងនេះបានជោគជ័យនោះទេ ត្រូវការកិច្ចសហការក្នុងតំបន់ដោយស្មោះត្រង់ ហើយមិនមែនអង្គុយរង់ចាំតែចង្អុលដាក់គ្នាដូចរាល់ថ្ងៃទេ»។

បើតាមលោកស្រី ជូ ប៊ុនអេង មូលហេតុចម្បងដែលនាំឱ្យមានបទល្មើសទាំងរាលដាលក្នុងតំបន់ ដោយសាររាល់ថ្ងៃខ្វះកិច្ចសហការ ទើបបណ្តាញជនល្មើសរីករាលដាលបាន បើសិនជាកិច្ចសហការល្អពីប្រទេសមួយទៅប្រទេសមួយ នោះយើងនឹងអាចគ្រប់គ្រងស្ថានភាពបានល្អជាងនេះ។ លោកស្រីសង្កត់ធ្ងន់ថា៖«យើងអត់ទាន់ចង្អុលដាក់ប្រទេសណា ប៉ុន្តែប្រទេសនីមួយៗព្យាយាមចង្អុលដាក់កម្ពុជា។ ឥឡូវខ្ញុំសួរថា ប្រទេសណាមួយដែលស្អាតអត់មានបទល្មើសនេះ ចឹងត្រូវតែទទួលស្គាល់ថាខ្លួនឯងក៏មាន គេក៏មាន ព្រោះបទល្មើសនេះមាននៅទូទាំងពិភពលោក។ ចឹងប្រទេសមួយៗត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ហើយត្រូវរកវិធីរួមគ្នា ធ្វើយ៉ាងម៉េចដើម្បីឱ្យបទល្មើសនេះថយចុះ ឬលុបបំបាត់»។

ងាកមកចាប់អារម្មណ៍ស្ថានភាពការជួញដូរមនុស្សនៅកម្ពុជាវិញ លោកស្រី ជូ ប៊ុនអេង អះអាងថា បទល្មើសនេះនៅកម្ពុជាមានស្ថានភាពស្ងប់ស្ងាត់ ដោយសារសមត្ថកិច្ចបានចេញប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់ ជាពិសេសក្រោយមានការបិទព្រំដែនកម្ពុជា-ថៃ។ លោកស្រីបន្តថា៖« ប៉ុន្តេរឿងដែលលំបាកដោយសារបទល្មើសអនឡាញ ព្រោះគ្រប់គ្រង់អត់បាន ដោយសារបច្ចេកវិទ្យាទំនើប ហើយមិនទាន់មានប្រទេសណាមួយគ្រប់គ្រងបាននៅឡើយទេ»។

បើតាមមន្រ្តីជំនាញដដែល បច្ចុប្បន្នកម្ពុជាក៏ជាប្រទេសមួយកំពុងដោះស្រាយនូវភាពរងគ្រោះ បញ្ហាបទល្មើសជួញដូរមនុស្ស បង្កដោយជនបរទេសដែលមានលក្ខណៈសាំញ៉ាំ និងប្រកបដោយល្បិចកល នៃជនល្មើស។ ជាពិសេសនោះ អំពើជួញដូរមនុស្ស ភាគច្រើនបង្កឡើងដោយជនបរទេស គឺមានច្រើនទម្រង់ និងប្លែកៗ ដូចជាករណីខ្លះ ជនបរទេសជាជនល្មើសធ្វើការបោកប្រាស់ និងជួញដូរជនរងគ្រោះ រស់នៅក្នុងប្រទេសកម្ពុជា និងករណីខ្លះទៀត ជនល្មើសសម្ងំរស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែធ្វើការបោកប្រាស់ ឬអូសទាញជនរងគ្រោះនៅប្រទេសផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការពារជាតិ ថាថៃចង់ប្រើហិង្សាលើពលរដ្ឋខ្មែរ ព្រោះឃើញខ្មែរបង់កក្រមាប៉ាក់រូបទង់ជាតិកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្អែកក្រសួងការងារនឹងនាំក្រុមហ៊ុនចុះទៅខេត្ត៥ផ្តល់ឱកាសការងារដល់ពលករទើបមកពីថៃ

កីឡា៨ ម៉ោង មុន

ចប់​ព្រឹត្តិការណ៍ ក្រុម​នារី កម្ពុជា រក​បាន​៤​ពិន្ទុ ​ពូល G ពាន​ AFC Women’s Asian Cup (រូបភាព)

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកឃួង ស្រេង ៖ អាជ្ញាធរជាអ្នកបម្រើពលរដ្ឋ ពលរដ្ឋមានទុក្ខ ដាច់ខាតត្រូវតែមានមុខជួយពួកគាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នាំ២០២៥ នេះ មណ្ឌលភ្នំពេញមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងឌីប្លូមជាង១ម៉ឺន៧ពាន់នាក់ ថយចុះជាងឆ្នាំមុន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ត្រាំ​ចេញក្រឹត្យប្រធានាធិបតី​ដាក់​ឲ្យ​ប្រើច្បាប់ថវិកា​ថ្មី​ដ៏ចម្រូងចម្រាស​បំផុត​​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ផែថងថាន ផ្អាកការប្រគល់វត្ថុបុរាណមកឲ្យកម្ពុជា ព្រោះបញ្ហាព្រំដែន និងក្រសួងវប្បធម៌ថៃ ខ្វះថវិកា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រដ្ឋ តិចសាស់ ប្រកាសអាសន្ន ខណៈទឹកជំនន់ដ៏អាក្រក់ សម្លាប់មនុស្សលើស២០នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​ថៃ​យក​ចិត្តពលករខ្មែរ​ជិត​៥ម៉ឺន​នាក់​​​ឲ្យ​បន្តស្នាក់​នៅ​ធ្វើការ​នៅ​ថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទឹកជំនន់ភ្លាមៗនៅរដ្ឋតិចសាស់ សម្លាប់មនុស្ស១៣នាក់ និង​ក្មេង​ស្រី​ជាង២០​នាក់បាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម