ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់អូរឫស្សី ៤ បំភ្លឺជូនសាធារណជនថាមិនមានការយក ទីតាំងសង្កាត់ ធ្វើជាកន្លែងផ្ញើម៉ូតូនោះទេ
នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ អាជ្ញាធរសង្កាត់អូរឫស្សី ៤ បានឆ្លើយបំភ្លឺ ក្រោយមានការបង្ហោះនៅលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងអាជ្ញាធរសង្កាត់អូរឫស្សី ៤ ថា បានយកទីតាំងសាលាសង្កាត់ធ្វើជាកន្លែងផ្ញើម៉ូតូពេលយប់ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដែលនាំឲ្យមហាជនមានការភាន់ច្រឡំ។

ប្រជាពលរដ្ឋម្នាក់ ដែលមានផ្ទះនៅជាន់ខាងលើ សាលាសង្កាត់អូរឫស្សី ៤ បានលើកឡើងថា ទីតាំងផ្ញើម៉ូតូផ្សេងៗ មានទីតាំងឆ្ងាយពីផ្លូវមកផ្ទះរបស់ពួកគាត់។ ដូច្នេះ ពួកគាត់ បានស្នើសុំឲ្យមន្ត្រី នៃរដ្ឋបាលសង្កាត់ ដាក់ទទួលផ្ញើម៉ូតូនៅពេលយប់ផង ដើម្បីងាយស្រួលដល់ពួកគាត់ពេលចេញពីធ្វើការចេញចូលពេលយប់ មិនលំបាកដើរឆ្ងាយទៅផ្ទះ។

បើតាមការលើកឡើងពីប្រជាពលរដ្ឋផ្សេងទៀត បានឲ្យដឹងថា ចំពោះកន្លែងផ្ញើម៉ូតូផ្សេងទៀត នៅឆ្ងាយពីផ្ទះ ដោយពិបាកក្នុងការដើរទៅយកម៉ូតូនៅពេលព្រឹក ហើយពេលចេញទៅសាលារៀន ឬ ទៅកន្លែងធ្វើការ វាខាតពេលវេលាច្រើន ដូច្នេះហើយទើបពួកគាត់បានសុំអាជ្ញាធរឲ្យជួយទទួលផ្ញើតែពេលយប់ ចាប់ពីម៉ោង ៧ ឬ ៨ យប់ និង យកចេញវិញ មុនម៉ោង ៧ ព្រឹក។

ជុំវិញបញ្ហានេះ លោក អៀង សុខឃីម ចៅសង្កាត់អូរឫស្សី ៤ បានប្រាប់កម្ពុជាថ្មីថា ចំពោះរឿងផ្ញើម៉ូតូមុខសាលាសង្កាត់ ដោយសារមានប្រជាពលរដ្ឋដែលមានផ្ទះជាន់លើ ប្រមាណ ១០ នាក់ បានសុំឲ្យខាងអាជ្ញាធរទទួលផ្ញើម៉ូតូរបស់ពួកគាត់។

ហេតុដូច្នេះ ទើបមន្ត្រី នៃសង្កាត់ ដាក់ទទួលផ្ញើម៉ូតូនៅពេលយប់តែប៉ុណ្ណោះ ដោយមិនមានការទាមទារតម្លៃផ្ញើនោះទេ ប៉ុន្តែប្រជាពលរដ្ឋគាត់បានឲ្យតាមមនោសញ្ចេតនា ១ ០០០ រៀល ២ ០០០ រៀល ក្នុង ១ ដង និងទទួលយកម៉ូតូទៅវិញមុនម៉ោង ៧ ព្រឹក រៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ មិនឲ្យមានផលប៉ះពាល់ដល់ការធ្វើចរាចរណ៍លើដងផ្លូវសាធារណៈឡើយ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


