ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ ស្នើអាជ្ញាធរស្រុកជាប់ព្រំប្រទល់ព្រលានយន្តហោះអន្តរជាតិតេជោ ទប់ស្កាត់សកម្មភាពអាចប៉ះពាល់ការហោះហើរ
រដ្ឋបាលខេត្តតាកែវ បញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ចាត់វិធានការទប់ស្កាត់ការបាញ់កាំជ្រួច ភ្លើងហ្វា ភ្លើងឡាស៊ែរ ការបង្ហោះដ្រូន គោម និងប៉េងប៉ោង នៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលការហាមឃាត់នេះធ្វើឡើងក្នុងទិសដៅធានាសុវត្ថិភាពក្នុងប្រតិបត្តិការហោះហើររបស់យន្តហោះ។


តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ចេញកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ បានស្នើទៅកាន់អភិបាលស្រុកបាទី និងស្រុកព្រៃកប្បាស ត្រូវចាត់វិធានការទប់ស្កាត់ការបង្ហោះដ្រូន ខ្លែង គោម ប៉េងប៉ោង បាញ់កាំជ្រួច ភ្លើងហ្វា ភ្លើងឡាស៊ែរបញ្ចាំងឡើងលើ និងសកម្មភាពផ្សេងៗ ទៀត ដែលអាចប៉ះពាល់ដល់សុវត្ថិភាពប្រតិបត្តិការហោះហើររបស់អាកាសយានដ្ឋានក្នុងភូមិសាស្ត្ររបស់ខ្លួន ស្ថិតនៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ។ យ៉ាងណាមិញ សកម្មភាពទាំងនេះ អាចប្រព្រឹត្តទៅបានទាល់តែមានការអនុញ្ញាតពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងជូនដំណឹងដល់អ្នកប្រើប្រាស់ដែនអាកាស។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ ត្រូវបានសាងសង់នៅលើផ្ទៃដីជាង ២៦០០ ហិតា។ អាកាសយានដ្ឋាន នេះ ជាប្រភេទព្រលាន 4F មានសមត្ថភាពទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបដោយអាចឲ្យយន្តហោះធុនធំរហូតដល់ Airbus A 380-800 និងយន្តហោះ Boeing 747 – 800 ចុះចតបាន។


អាកាសយានដ្ឋានអន្តរជាតិតេជោ នេះ បានបើកប្រតិបត្តិការហោះហើរជាផ្លូវការ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ថ្មីៗ នេះ។ ដោយឡែក ពិធីសម្ពោធជាផ្លូវការវិញ គ្រោងរៀបចំឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះ ក្រោមវត្តមាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕
អត្ថបទ ៖ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


