ព័ត៌មានជាតិ
ពលរដ្ឋស្នើអាជ្ញាធរពិនិត្យមើលជង្ហុកដ៏ធំ ១ កន្លែង លើផ្លូវ ៥៩៨ នៅខណ្ឌសែនសុខ តែងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាញឹកញាប់
ប្រជាពលរដ្ឋ បានស្នើសុំអាជ្ញាធរ សូមមេត្តាជួយចុះពិនិត្យមើលជង្ហុកដ៏ធំ ១ កន្លែង នៅលើផ្លូវ ៥៩៨ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ជាញឹកញាប់។

ជាក់ស្ដែងទីតាំងជង្ហុកនេះស្ថិតនៅតាមបណ្ដោយផ្លូវ ៥៩៨ ត្រង់ចំណុចស្តុបប្រសប់ជា ៣ ផ្លូវ ៦០៨ និងផ្លូវ ៣១៥ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវ ហើយខ្លះទៀតដួលបែកមុខបែកមាត់។

អ្នកស្រី សុគន្ធ ជាប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងជង្ហុកនេះ ដំបូងឡើយ គ្មាននោះទេ តែដោយសារមានរថយន្តដឹកទំនិញធំៗ បើកមកកិន ទើបធ្វើឲ្យផ្លូវនេះខូចបន្តិចម្ដងៗ ចំណែកកន្លែងខ្លះក៏មានស្រុតផងដែរ ហើយប្រជាពលរដ្ឋដែលនៅក្បែរនោះបានយកថ្មមកចាក់បំពេញ ដើម្បីកុំឲ្យមានអ្នករងគ្រោះដោយសារជិះធ្លាក់ជង្ហុក។

ចំណែក លោក លីគា ដែលជាប្រជាពលរដ្ឋ ក៏បានបញ្ជាក់ដែរថា ជង្ហុកមួយនេះ តែងតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅពេលធ្វើដំណើរ ជាពិសេសពេលមានភ្លៀងធ្លាក់ទឹកដក់លិចបាត់មើលមិនឃើញ ធ្វើឲ្យអ្នកធ្វើដំណើរជិះមកធ្លាក់ដួលប្រឡាក់ខោអាវ និងរងរបួសផងដែរ។

លោក លីគា បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន សូមមេត្តាជួយចុះពិនិត្យមើល និងធ្វើការជួសជុលជង្ហុកខាងលើនេះផង ជៀសវាងមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរបន្តទៀត។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យកម្ពុជាថ្មីដឹងថា លោកនឹងចាត់ឲ្យក្រុមការងារចុះទៅធ្វើការត្រួតពិនិត្យមើលជាបន្ទាន់។

បន្ថែមនោះ លោក ផន រឹម ក៏បានអរគុណសម្រាប់ការជួយផ្ដល់ព័ត៌មានផងដែរ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


