ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះវិហារ ណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះទីតាំងសមរភូមិក្តៅ ខណៈត្រឡប់ទៅលំនៅឋានវិញអស់ប្រមាណ ៦០%
ជនភៀសសឹកនៅភូមិសាស្ត្រស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ដែលរត់គេចពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ បានវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ប្រមាណជា ៦០ ភាគរយហើយ ជាមួយនេះ អាជ្ញាធរមូលដ្ឋាន ណែនាំពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មិនទាន់ផ្ទុះ និងការប្រើប្រាស់ទឹកភ្លៀង ក៏ដូចជាផលអនុផលព្រៃឈើ ព្រោះកាលពីពេលថ្មីៗ នេះ យោធាថៃ បានបាញ់ផ្សែងពុលបណ្តាលឲ្យពលរដ្ឋរបស់ខ្លួនឈឺ និងស្លាប់មួយចំនួនផងដែរ។


ជនភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាពទាំងអស់ នៃខេត្តព្រះវិហារ មានចំនួន ៣ ៥៦៧ គ្រួសារ ស្មើនឹង ១២ ០៥៤ នាក់ ក្នុងនោះ ស្រីចំនួន ៦ ៤៨១ នាក់។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ។


ទោះបីជាពលរដ្ឋភៀសសឹកមួយចំនួនធំ បានវិលត្រឡប់ទៅលំនៅឋានវិញក៏ដោយ ក៏រដ្ឋបាលខេត្តព្រះវិហារ នៅបន្តយកចិត្តទុកដាក់ពិនិត្យទីតាំងមណ្ឌលសុវត្ថិភាព រក្សាសន្តិសុខ ទឹក កញ្ចប់អាហារ គ្រឿងឧបភោគបរិភោគ ប្រព័ន្ធទឹកស្អាត អគ្គិសនី បង្គន់អនាម័យ ក្រុមគ្រូពេទ្យថែទាំជំងឺ បន្តទទួល និងបែងចែកអំណោយរបស់ក្រសួង ស្ថាប័ន និងសប្បុរសជននានា ជូនដល់ពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពជាបន្ត និងបន្តចាត់កម្លាំងល្បាតការពារសណ្ដាប់ធ្នាប់ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ រដ្ឋបាលខេត្ត ក៏នៅបន្តប្រមូលទិន្នន័យ នៃផលប៉ះពាល់ និងការខូចខាតបណ្ដាលមកពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាផងដែរ។



សូមជម្រាបថា ការប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែនដែលបង្កឡើងពីការឈ្លានពានរបស់កងទ័ពថៃ បានធ្វើឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅក្នុងភូមិសាស្ត្រ នៃស្រុកជាំក្សាន្ត បាននាំគ្នាជម្លៀសខ្លួនចេញពីលំនៅឋានឆ្ពោះទៅទីសុវត្ថិភាព ក្នុងស្រុកគូលែន ស្រុកត្បែងមានជ័យ ស្រុករវៀង ស្រុកឆែប និងក្រុងព្រះវិហារ៕
អត្ថបទ ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


