Connect with us

កីឡា

ក្លិបកម្រិត​ UCL ៣ កំពុងប្រជែងគ្នាចង់បាន Rodrygo នៅរដូវក្តៅនេះ

បានផុស

នៅ

ក្លិបយក្សនៅ អឺរ៉ុប ចំនួន ៣ កំពុងចាប់អារម្មណ៍ចង់បាន Rodrygo ពីក្លិប​ Real Madrid បន្ទាប់ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះ ត្រូវបានក្លិបបើកភ្លើងខៀវឱ្យចាកចេញនៅរដូវក្តៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍នៅបរទេសជាច្រើនបានចុះផ្សាយថា Real Madrid បានសម្រេចចិត្តរួចរាល់នឹងលក់​កីឡាករ Rodrygo ចេញនៅរដូវក្តៅនេះ ប្រសិនបើមានការផ្តល់ជូននូវសំណើសមស្របណាមួយពីក្លិបដទៃ។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano ថា បច្ចុប្បន្នមានក្លិបចំនួន ៣ រួមមាន Manchester City, Arsenal និង Paris Saint-Germain បានទាក់ទងទៅភ្នាក់ងាររបស់ Rodrygo រួចរាល់ ដើម្បីចរចាអំពីការផ្ទេរខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះ។

គួរបញ្ជាក់ថា Rodrygo គឺនៅសល់កិច្ចសន្យាជាមួយ Real Madrid រយៈពេល ៣ ឆ្នាំទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨ ខណៈបច្ចុប្បន្នរូបគេមានតម្លៃខ្លួននៅលើទីផ្សារចំនួន ១០៥.៩៥ លានដុល្លារអាមេរិក៕

Rodrygo

ប្រែសម្រួល៖ កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម