កីឡា
ម៉ឺន សុភា បង្ហោះសាររម្លឹកគុណលោក ភេនឌី ខាសិន បន្ទាប់ពីលោកមរណៈភាពកាលពេលថ្មីៗនេះ
កីឡាករ ម៉ឺន សុភា បានបង្ហោះសារលើហ្វេសបុករបស់ខ្លួនរម្លឹកដឹងគុណដល់អតីតគ្រូប្រដាល់ដំបូងរបស់ខ្លួនគឺលោក ភេនឌី ខាសិន ដែលជួយជ្រោមជ្រែងខ្លួនឲ្យមានថ្មីនេះ និងក្លាយជាកីឡាករអាជីពមកដល់សព្វថ្ងៃ ខណៈលោកបានទទួលមរណៈភាពកាលពីថ្មីៗនេះទៅហើយ។

ម៉ឺន សុភា និងលោក ភេនឌី ខាសិន
កីឡាករ ម៉ឺន សុភា បានបង្ហោះផ្សព្វផ្សាយថា លោក ភេនឌី ខាសិន នេះហើយជាមនុស្សទីមួយដែលបានយករូបគេចេញពីការងារសន្តិសុខ និងបណ្ដុះឲ្យក្លាយជាកីឡាករប្រដាល់មួយរូបមកដល់សព្វថ្ងៃនេះ។ លោក ភេនឌី ខាសិន មិនដែលយកថវិកាសូម្បីមួយរៀលខ្មែរពីខ្លួនម្ដងណាហើយ បើទោះជាសិស្សខំជូនជាទឹកចិត្តគោរពស្រឡាញ់ ដឹងគុណ យ៉ាងណាក៏ដោយគឺមិនទទួលនោះឡើយ។

រូបភាពហ្វេសបុក ម៉ឺន សុភា
អ្នកលេងកណ្ដាប់ដៃខាងលើបន្ថែមទៀតថា «សូមលោកគ្រូទៅឱ្យស្ងប់ចិត្តចុះ សិស្សនឹងដើរតាមគន្លងរបស់គ្រូជានិច្ច»។ ក្នុងន័យនេះ ម៉ឺន សុភា ចង់បញ្ជាក់ថានឹងបន្តខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតឲ្យអស់ពីសមត្ថភាព។ ក្រៅពីនេះចូលរួមចែករំលែកក្បាច់គុន បណ្ដុះធនធាន ឲ្យមានសមត្ថភាពកាន់តែច្រើនដូចទៅហ្នឹងអ្វីដែលគ្រូរបស់ខ្លួនស្រឡាញ់ និងបានជួយសិស្សៗកន្លងទៅដែរ។

រូបភាពហ្វេសបុក ម៉ឺន សុភា
បញ្ជាក់ដែរថា លោក ភេនឌី ខាសិន នេះហើយជាអ្នកហៅ ម៉ឺន សុភា និងបានបណ្ដុះបណ្ដាលស្នៀតកណ្ដាប់ដៃដល់រូបគេ និងផ្ដល់ឱកាសឡើងប្រកួតមានកេរ្តិ៍ឈ្មោះល្បីមកដល់សព្វថ្ងៃនេះ។ លោកនេះហើយជាស្ថាបនិកប្រដាល់គុនខ្មែរល្បីឈ្មោះជាមួយលោក ម៉ាសេរី ជំនាន់ការប្រកួតខ្សែក្រវាត់ពិភពលោក ISKA ដែលមាន វ៉ន់ វីវា មាស ចន្ថា ជាដើម។ កាលពីថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២៥ នេះដំណឹងផ្សព្វផ្សាយលោកបានទទួលមរណៈភាពទៅហើយដោយរោគាពាធ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


