Connect with us

ជីវិតកម្សាន្ដ

ក្រោយព្យាបាលមហារីកដោយជោគជ័យ ឆន ស្រីណេត ចែករំលែកបទពិសោធថែរក្សាសុខភាព

បានផុស

នៅ

កញ្ញា ឆន ស្រីណេត ដែលជាអតីតបវរកញ្ញាមកពីកម្ពុជាក្រោមលំដាប់រងទី១ នៃកម្មវិធី Miss Universe Cambodia 2021 បានបញ្ជាក់ឲ្យដឹងថា កន្លងមកនាងធ្លាប់ឆ្លងកាត់នូវជំងឺដ៏កាចសាហាវគឺមហារីក ប៉ុន្តែក្រោយមកបានព្យាបាលជាសះស្បើយឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីយ៉ាងណាបន្ទាប់ពីឆ្លងកាត់បទពិសោធជំងឺមហារីកដ៏កាចសាហាវនេះដែរ តារាស្រីកម្ពុជាក្រោមកញ្ញា ឆន ស្រីណេត បានចែករំលែកនូវវិធីថែរក្សាសុខភាព ដើម្បីជៀសផុតពីជំងឺមួយនេះក៏ដូចជាជំងឺផ្សេងៗទៀតផងដែរ។ កញ្ញា ឆន ស្រីណេត បានឱ្យដឹងថា អ្វីដែលនាងខ្លាចបំផុតនោះ គឺកើតជំងឺហើយរឿងដែលសំខាន់បំផុតនោះត្រូវថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ។

បវរកញ្ញា ឆន ស្រីណេត បាននិយាយទៀតថា ខ្ញុំជឿមនុស្សគ្រប់គ្នា គឺជៀសមិនផុតទេបញ្ហាជំងឺព្រោះកើតជាមនុស្សត្រូវតែមានរោគតែផ្សេងៗគ្នាដូច្នេះយើងត្រូវតែថែរក្សារាងកាយ សុខភាពនិងផ្លូវចិត្តយើងឲ្យបានល្អ ខ្ញុំក៏ធ្លាប់កើតជំងឺមហារីកម្តងដែរហើយបើចង់ព្យាបាលជំងឺមហារីកមិនមែនពឹងផ្អែកទៅលើគ្រូពេទ្យទាំងស្រុងទេ ពោលគឺត្រូវជឿជាក់លើខ្លួនឯង៦០ ឬ៧០ភាគរយ”។

កញ្ញា ឆន ស្រីណេត បានបន្តថាអ្នកកើតជំងឺមហារីកនេះ គឺចូលចិត្តណាស់ជាតិស្ករ ប៉ុន្តែវាក៏ខ្លាចកំដៅដែរ ហេតុនេះហើយរបបចំណីអាហារត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនពិសេសគឺស្ករតែម្តង។ ស្រីណេត បន្តថា អ្នកដែលកើតជំងឺមហារីកបើអាចកាត់បន្ថយស្ករបាន ឬអត់ហូបស្កតែម្តងរឹតតែល្អដែលធ្វើឲ្យជំងឺមួយនេះឆាប់ជាសះស្បើយឡើយវិញ។ម្យ៉ាងទៀត វិធីដែលល្អបំផុតគឺគួរហាត់ប្រាណប្រចាំថ្ងៃដើម្បីឲ្យមានកំដៅក្នុងការកំចាត់មេរោគនៅក្នុងខ្លួនប្រាណរបស់យើង៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម