Connect with us

សន្តិសុខសង្គម

ជនសង្ស័យ ២ នាក់ ឆក់ទូរស័ព្ទបានហើយ ត្រូវជនរងគ្រោះដេញតាមដួលម៉ូតូ ឃាត់ប្រគល់ជូនសមត្ថកិច្ច

បានផុស

នៅ

ជនសង្ស័យ ២ នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បាន​សម្រេច តែ​ត្រូវ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ដួល ហើយ​ត្រូវ​សន្តិសុខ និង​សមត្ថកិច្ច​នគរបាល​ឃាត់​បាន​ភ្លាមៗ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩ និង ២០ នាទី​យប់ ថ្ងៃ​ទី ៧ ខែ​កក្កដា ឆ្នាំ ២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ១០០៣ ទល់មុខ​ផ្សារ​អ៊ី​អន ២ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក​ស៊ុយ​សូ​គី​និ​ច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1GG-5615 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ១០០៣ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់​តែ​មាន​ជនសង្ស័យ ២ នាក់ ជិះ​ម៉ូតូ​ម៉ាក ស៊ុយ​សូ​គី​និ​ច ពណ៌​ស​លាយ​លឿង ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1IH-9959 ធ្វើដំណើរ​តាម​មកពី​ក្រោយ រួច​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ជនរងគ្រោះ​បាន​ហើយ​ព្យាយាម​បើក​រត់​ពី​កន្លែង​កើតហេតុ។

ជនរងគ្រោះ​បន្ត​ថា បន្ទាប់មក​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម កៀរ រហូត​ដួល​ទាំង​ម៉ូតូ​ជនរងគ្រោះ និង​ម៉ូតូ​ជនសង្ស័យ បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​បាក់​ដៃ​ម្ខាង ត្រូវ​បាន​ជនរងគ្រោះ​ឃាត់​បាន​ម្នាក់។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត ​រត់​គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច និង​សន្តិសុខ នាំគ្នា​ឃាត់​បាន​ភ្លាមៗ។ ចំពោះ​ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​នោះ គឺ ម៉ាក អាយ​ហ្វូន ១២ ប្រូ​មិច។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ បាន​នាំ​ជនសង្ស័យ​ម្នាក់ យក​ទៅ​សួរនាំ។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ បាក់​ដៃ​ម្ខាង​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់​បន្ត៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

ថ្ងៃនេះជាខួប ៨ ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សេដ្ឋកិច្ច១១ នាទីutes មុន

CMA ប្តេជ្ញាពង្រឹងកិច្ចការពារអតិថិជន ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ប្រមុខការទូត​​​អាមេរិក នឹង​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ដំណើរ​ទស្សនកិច្ច​​លើក​ដំបូង​នៅ​អាស៊ី​

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

កងទ័ពជើងទឹកអាមេរិក ថៃ និងកាណាដា ធ្វើសមយុទ្ធដែនសមុទ្ររួមគ្នានៅឈូងសមុទ្រថៃ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

បុរសចិនម្នាក់ ស្លាប់ដោយសារត្រូវក្តាមខាំឲ្យរបួស ក្រោយឆ្លងបាក់តេរីមួយប្រភេទ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រាល់ពេលស្រ្តីរៀបការហើយពុំមានកូន ជនជាតិដើមភាគតិចរតនគិរី តែងធ្វើពិធីសែន«បណ្តេញព្រាយស៊ីកូន»

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចារកម្ម​អ៊ុយក្រែន​ ប្រាប់​ថា ឡាវ​នឹង​បញ្ជូន​ទ័ព​ទៅ​ជួយ​រុស្ស៊ី ដូច​កូរ៉េ​ខាង​ជើងដែរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រទេសថៃ​ផ្តល់​តម្លៃ​យ៉ាង​ខ្ពស់​ ចំពោះ តេជោ សែន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី​ចាំផ្ទះថៃ​​ ផ្តើម​សង្ស័យ​​បក្ស​​​ក្រៅរដ្ឋាភិបាល ជុំវិញ​​​​ស្នើ​នាយករដ្ឋមន្ត្រីថ្មី​ ឆ្ពោះទៅ​​វិសោធន​កម្ម​រដ្ឋធម្ម​នុញ្ញ​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រី​ដឹកជញ្ជួន​រុស្ស៊ី​ដែលពូទីន​ ទើប​បណ្តេញចេញ​ពីតំណែង​ បាញ់​សម្លាប់​ខ្លួនឯង​​

Sokha Hotels

ព័ត៌មានពេញនិយម