ព័ត៌មានអន្ដរជាតិ
កងទ័ពជើងទឹកអាមេរិក ថៃ និងកាណាដា ធ្វើសមយុទ្ធដែនសមុទ្ររួមគ្នានៅឈូងសមុទ្រថៃ
កងទ័ពជើងទឹកសហរដ្ឋអាមេរិក (USN) កងទ័ពជើងទឹកថៃ (RTN) និងកងនាវាចរកាណាដា (RCN) បានចាប់ផ្តើមសមយុទ្ធប្រចាំឆ្នាំលើកទី ៣១ នៃកិច្ចសហប្រតិបត្តិការលើការត្រៀមខ្លួន និងហ្វឹកហ្វឺន (CARAT) របស់ប្រទេសថៃ នៅក្នុងស្រុក Sathip ខេត្ត Chon Buri ភាគខាងកើតនៃប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី០៨ខែកក្កដានេះ។

សមយុទ្ធនេះដំណើរការរហូតដល់ថ្ងៃទី១៨ ខែកក្កដា មានគោលបំណងពង្រឹងសន្តិសុខដែនសមុទ្រក្នុងតំបន់ ជំរុញអន្តរប្រតិបត្តិការ និងពង្រឹងភាពជាដៃគូរវាងកងទ័ពជើងទឹកក្នុងចំណោមប្រទេសទាំងបី។
ចំពោះដំណាក់កាលសមយុទ្ធនៅសមុទ្ររួមមានប្រតិបត្តិការកម្រិតខ្ពស់ដូចជាសង្គ្រាមប្រឆាំងនាវាមុជទឹក សមយុទ្ធការពារដែនអាកាស ការសម្របសម្រួលដើម្បីគ្រប់គ្រង និងណែនាំនាវាជាក្រុមក្នុងអំឡុងពេលបេសកកម្ម វិធានការស្វែងរក និងដោះគ្រាប់មីន និងការហ្វឹកហ្វឺនស្វែងរកនិងជួយសង្គ្រោះជាដើម។
នាវាដែលចូលរួមរួមមាន USS Santa Barbara មកពីសហរដ្ឋអាមេរិក និងនាវា HTMS Naresuan, HTMS Saiburi និង HTMS Rattanakosin របស់ប្រទេសថៃ។ ចំណែក កងនាវាចរកាណាដា បញ្ជូនក្រុមពិសេសមួយ ដើម្បីចូលរួមក្នុងការហ្វឹកហ្វឺនអំពីរបៀបឡើងជិះ និងត្រួតពិនិត្យកប៉ាល់ដោយសុវត្ថិភាពអំឡុងពេលធ្វើសមយុទ្ធ។

ជាផ្នែកនៃសមយុទ្ធនេះក៏មានសកម្មភាពនៅលើសមុទ្ររួមគ្នាដូចជា ការផ្លាស់ប្តូរអ្នកជំនាញសន្តិសុខដែនសមុទ្រ ការថែទាំសុខភាពយោធា និងការសម្ដែងសិល្បៈ វប្បធម៌ផ្សេងៗ។
សរុបនៅក្នុងសមយុទ្ធនេះបុគ្គលិកជាយោធាប្រហែល ១.០០០ នាក់ចូលរួម។ ក្នុងនោះអនុសេនីយ៍ឯក Matt Scarlett មេបញ្ជាការកងនាវាចម្បាំង Destroyer Squadron 7 និងជាប្រធានគណៈប្រតិភូសហរដ្ឋអាមេរិក លោក Matt Scarlett ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទាំងការបណ្តុះបណ្តាល និងមិត្តភាពក្នុងការដោះស្រាយបញ្ហាប្រឈមដែនសមុទ្ររួមគ្នាផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


