Connect with us

កីឡា

ក្លិប​បាល់ទាត់​កម្ពុជា​ កំពុង​បង្កើត​រឿង​​ភ្ញាក់​​ផ្អើល មិន​ធ្លាប់​មាន ត្រៀមរដូវ​កាល​ថ្មី

បានផុស

នៅ

អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​កំពុង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​សម្រាប់​ក្លិប​បាល់ទាត់​កម្ពុជា ដែល​បាន​ធ្វើ​ការ​ដោះ​ដូរ​ កីឡាករ​ខ្លាំង​ស្ទើរ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​ក្លិប​បាល់ទាត់​កម្ពុជា។

ព្រះ​ខ័ន​រាជ​ស្វាយរៀង

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​មិន​ស្ទើរ​ទេ។ ក្រោយ​ចប់​រដូវ​កាល​ភ្លាម លោក Pep Munoz បាន​ប្រកាស​ចាក​ចេញ ហើយ​តែង​តាំង​គ្រូ​ជំនួយ​ជា​ Mattew McConkey ជា​គ្រូ​បង្គោលថ្មី។ អ្នក​គាំទ្រ​សោក​ស្តាយ​ចំពោះ​ខ្សែ​បម្រើ​ការពារ Breno Caetano និង​ Gabi ដែល​​ត្រូវ​បាន​ចែក​ផ្លូវ​គ្នា ប៉ុន្តែ​​ការ​នាំ​ចូល​កីឡាករ​ក្នុង​ស្រុក​​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​មែន​ដោយ​យក​បាន​កីឡាករ​ដើមកំណើតជប៉ុន​ សញ្ជាតិ​ខ្មែរ Yudai Ogawa, ខ្សែប្រយុទ្ធ សៀង ចន្ធា និង ខ្សែការពារ សឿត បារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុង​ក្រោយ ព្រះ​ខ័ន​រាជ​ស្វាយរៀង នាំ​ចូល​ខ្សែ​ប្រយុទ្ធ​​បរទេស​សញ្ជាតិ​ហ្គាណា Kwame Peprah និង​​ប្រេស៊ីល Patrick Souza Monteiro បន្ថែម​លើខ្សែ​ប្រយុទ្ធ​មាន​ស្រាប់ Cristian និង Bounkong។

ភ្នំពេញក្រោន

ភ្នំពេញ​ក្រោន បាន​បញ្ចេញ​កីឡាករ​បរទេស​ស្ទើរ​ទាំង​អស់ ដោយ​សល់​តែខ្សែ​ការពារ​សញ្ជាតិ​កូរ៉េ​​ខាង​ត្បូង Park Yi-young ម្នាក់​គត់​ត្រូវ​បាន​បន្ត​កុងត្រាថ្មី។ ខ្សែ​ប្រយុទ្ធ​ដើម​កំណើតកូឡុំប៊ី សញ្ជាតិ​ខ្មែរ Andres Neito, ខ្សែ​ការពារ​ដើម​កំណើត​ជប៉ុន​សញ្ជាតិ​ខ្មែរ Takaki Ose និង​ខ្សែ​បម្រើ​កណ្តាល​ដ៏​ឆ្នើម Yodai Ogawa ព្រម​ទាំង​ខ្សែ​ការពារ​ស្លាប សឿត បារាំង បាន​ចេញ​ថែម​ទៀត។​

ក្រោយ​មក អ្នក​គាំទ្រ​បាន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​នាំ​ចូល​កីឡាករ​បរទេស​ថ្មី​គឺ​សុទ្ធ​តែ​មក​ពី​តំបន់​អឺរ៉ុប​ចំនួន ៤ នាក់​គឺខ្សែ​ការពារ​​រ៉ូម៉ានី Raul Feher, ខ្សែ​ការពារហូឡង់ Rick Ketting, ខ្សែ​ប្រយុទ្ធ​អ៊ុយក្រែន Maksym Prydun និង​ខ្សែ​ប្រយុទ្ធនូវែលសេឡង់ Mose Dyer។ ពេល​នេះ ភ្នំពេញ​ក្រោន​មាន​កីឡាករ​បរទេស ៥ នាក់ ហើយនៅ​ខ្វះ​ ១ នាក់​ទៀត។

វិសាខា

វិសាខា ដែល​ជា​ក្លិប​សំបូរ​ធន​ធាន​ហិរញ្ញវត្ថុ​ក៏​មិន​ធម្មតាដែរ​ដែល​បាន​ត្រៀម​ខ្លួន​ទ្រង់​ទ្រាយ​ធំមែន​ទែន​ដើម្បី​ដាក់​គោល​ដៅ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ជា​លើក​ដំបូង។ ពួក​គេ​បាន​តែង​តាំង​គ្រូ​បង្គោល​ថ្មី​ Gerard Jones ជន​ជាតិ​អង់គ្លេស​ដែល​មាន​បទ​ពិសោធ​ច្រើន​នៅ​លើ​ឆាក​អន្តរជាតិ។

ពួក​គេ​​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ពេល​នាំ​ចូល​កីឡាករ​​ប្រេស៊ីល Breno Caetano ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រខ្លាំង​នៅ​ពេល​លេង​ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​កាល​ពី​ពាក់​កណ្តាល​រដូវ​កាល​មុន។ បន្ថែម​លើ​នេះ​ទៀត ពួក​គេ​បាន​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​បរទេស​ ២ នាក់​ទៀត​គឺ Benson Omala សញ្ជាតិ​កេនយ៉ា និង Nana Kwame សញ្ជាតិ​ហ្គាណា។

ចំណូល​​ថ្មី​​​បរទេស​ ៣ នាក់​នេះ បន្ថែម​លើ​កម្លាំង​បម្រើ​កណ្តាល​បរទេស​​ដ៏សំខាន់​គឺ​កីឡាករ​កូរ៉េ​ខាង​ត្បូង Park Jung-bing និង​អ៊ូបេគីស្ថាន  Alisher Mirzaev ព្រម​ទាំង​ខ្សែ​ការពារ Vitalijs Jogodinskis ដែល​គ្រប់ ៦ នាក់​ល្មម​សម្រាប់​កីឡាករ​បរទេស។ ចំពោះ​កីឡាករ​ក្នុង​ស្រុក​មិន​សូវ​មាន​អ្វី​គួរឲ្យ​ចាប់​អារម្មណ៍​ទេ ពី​ព្រោះ​វិសាខា សំបូរ​កីឡាករ​ក្នុង​ស្រុក​ល្អ​ស្រាប់។

បឹងកេត

រដូវ​កាល​ថ្មី​ខាង​មុខ​អាច​ចាត់​ទុក​​ជា​ឆ្នាំ​ដែល​ បឹងកេត ត្រៀម​ខ្លួន​ធំ​បំផុត។ ពួក​គេ​រក្សាទុក​គ្រូ​បង្វឹក​ដែល​មាន​បទ​ពិសោធ​ស្រាប់​គឺ​លោក Conor Nestor និង​បន្ត​កុងត្រា​កីឡាករ​អង់គ្លេស Charlie Scott ដែល​អ្នក​គាំទ្រ​ពេញ​ចិត្ត​តាំង​ពី​ពាក់​កណ្តាល​រដូវ​កាល​មុន។ រឿង​ធំ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត គឺ បឹងកេត មិន​អាច​រក្សា​ទុក ខ្សែ​ប្រយុទ្ធ សៀង ចន្ធា​ បាន។

ទោះ​បី​ជា​យ៉ាង​ណា បឹងកេត បាន​បើក​វាំងនន ​បង្ហាញ​ចំណូល​ថ្មី​សុទ្ធ​តែ​មាន​បទ​ពិសោធ​ច្រើន ក្នុង​នោះ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កាមេរ៉ូន Ndongo Louis Willy, ខ្សែ​បម្រើ​សញ្ជាតិ​អូស្ត្រាលី Louis Zabala, ខ្សែ​ការពារ​សញ្ជាតិ​ស្កុតឡែន Sean Kelly។ កីឡាករ​បរទេស​ថ្មី ៣ នាក់​នេះ បន្ថែម​លើ​កីឡាករ​បរទេស​ដែល​ល្អ​មាន​ស្រាប់​គឺកីឡាករ​ប្រេស៊ីល Iago Bento និង Charlie Scott ពិត​ជា​ធ្វើ​ឲ្យ​បឹង​កេត នា​រដូវ​កាល​ថ្មី មិន​ភ្ញាក់​ផ្អើល​ទើប​ចម្លែក ប៉ុន្តែ​នៅ​មិន​ទាន់​អស់ទេ។ ពួក​គេ​ទំនង​ជា​ប្រកាស​កីឡាករ​បរទេស​ម្នាក់​ទៀត ពីព្រោះ​ទើប​តែ​ប្រកាស​ជា​ផ្លូវ​ការ​៥​នាក់​ប៉ុណ្ណោះ។

ក្លិប​ផ្សេង​ទៀត​ក៏​បាន​រៀបចំ​ក្រុម​យ៉ាង​ល្អ​ដែរ។ ជាក់​ស្តែង អាយអេសអាយ ដង្កោសែន​ជ័យ ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​មិន​ស្ទើរ​ទេ។ ពួក​គេ​​បាន​នាំ​ចូលខ្សែ​ការពារ​ព័រទុយហ្គាល់ Joao Rodrigues, ខ្សែ​ប្រយុទ្ធហ្គីណេ Diakite Bunthab, ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Bruno Ernandes ព្រម​ទាំង​ខ្សែ​បម្រើ​សេរ៉ាលីអ៊ូន Umaru Samura។ ជា​មួយ​គ្នា​នេះ រូប​គេ​បានយក​យុវជន​សញ្ជាតិនីហ្សេរីយ៉ា Emmanuel Chinonso ដែល​ជា​កីឡាករ​ឆ្នើម​ប្រចាំ​លីគ​យុវជនកម្ពុជាអាយុ ១៩​ឆ្នាំ​​រដូវ​កាល​មុន ព្រម​ទាំង​កីឡាករ​ជប៉ុន Sonosuke Onda។ ក្លិប​ណាហ្គាវើល៍ អង្គរថាយហ្គឺរ កង​យោធពល​ខេមរភូមិន្ទ ឡាយហ្វព្រះ​សីហនុ គិរីវង់សុខសែន​ជ័័យ និង MOI កំពង់ដេវា ក៏​សុទ្ធ​តែ​បាន​​រៀបចំ​ក្រុម​យ៉ាង​ល្អ​ផង​ដែរ។

តាម​រយៈ​ការ​ត្រៀម​ខ្លួន​យ៉ាង​សស្រាក់សស្រាំ​បែប​នេះ ខេមបូឌានព្រីមៀរលីគ នឹង​កាន់​តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ កាន់​តែទាក់​តាញ​មហា​ជនទាំង​នៅ​ក្នុង​ប្រទេស និង​ក្នុង​តំបន់​។ ស្រប​ពេល​ក្លិប​កម្ពុជា ២ មាន​ភារកិច្ច​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អ្នកជំនាញថៃព្រមានពីផលប៉ះពាល់ធ្ងន់​នៃពន្ធ ៣៦% របស់ ត្រាំ ខណៈជំរុញពន្លឿនការចរចា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ថៃមិនទាន់ឆ្លើយតប ក្រោយកម្ពុជា ប្រកាសចំណាយទាំងអស់ លើការដឹកជញ្ជូនវត្ថុបុរាណ

ព័ត៌មានជាតិ១៩ នាទីutes មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បដិសេធចំពោះការចោទថា កម្ពុជាលក់សញ្ជាតិ​ខ្មែរឱ្យ​ក្រុម​ម៉ាហ្វីយ៉ា ​

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកនាំពាក្យក្រសួងការងារ៖ អ្វីដែលត្រូវបារម្ភគឺកង្វះកម្លាំងពលកម្មសម្រាប់រោងចក្រសហគ្រាស

ចរាចរណ៍៤៨ នាទីutes មុន

នគរបាលចរាចរណ៍ក្រុងតាខ្មៅ ចាប់ផាកពិន័យម៉ូតូល្មើសច្បាប់ចំនួន ១២ គ្រឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​កាសែតថៃ៖ ឧកញ៉ា​កុកអាន​​ប្រឈម​ការ​ចាប់ខ្លួន​​នៅថៃ ក្រោយ​សមត្ថកិច្ច​​​បង្ក្រាប​បទល្មើស​​​អន​ឡាញ​១៩​​ទីតាំង​​​មានជាប់​ពាក់​ព័ន្ធ​​

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំងចម្រុះ ចុះពិនិត្យទីតាំងច្រកដែលសង្ស័យជាច្រកនាំបារីចូលទឹកដីថៃ ក្រោយយោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរពីរនាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ប្រទេសថៃ​ផ្តល់​តម្លៃ​យ៉ាង​ខ្ពស់​ ចំពោះ តេជោ សែន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រី​ដឹកជញ្ជួន​រុស្ស៊ី​ដែលពូទីន​ ទើប​បណ្តេញចេញ​ពីតំណែង​ បាញ់​សម្លាប់​ខ្លួនឯង​​

កីឡា២ ម៉ោង មុន

នេះ​បញ្ជីឈ្មោះក្រុមបាល់ទះកំពូល​ទាំង ៥ ក្នុង​​ពាន SEA V League

Sokha Hotels

ព័ត៌មានពេញនិយម