សន្តិសុខសង្គម
ពលរដ្ឋសាទរចំពោះការដកផ្លូវរថភ្លើងចេញពីកំណាត់ផ្លូវ១០៥K ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកធើ្វដំណើរ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway ចាប់ផ្តើមធ្វើការកាយដកដែករ៉ៃ(ផ្លូវរថភ្លើង)ចេញពីកំណាត់ផ្លូវ១០៥K បន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសអ្នកដំណើរឆ្លងកាត់ ដែលតែងបង្កគ្រោះថ្នាក់ដល់អ្នកធើ្វដំណើរកន្លងមក។

ប្រជាពលរដ្ឋបានលើកឡើងថា កន្លងមកផ្លូវរថភ្លើងនេះតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធើ្វដំណើរជារឿយៗ ដោយសាររអិលជាមួយនឹងដែករ៉ៃ ជាពិសេសនៅពេលមានភ្លៀងធ្លាក់មកធើ្វអោយមានទឹកដក់ធើ្វអោយអ្នកដំណើរមើលមិនឃើញ និងតែងតែដួលបង្កគ្រោះថ្នាក់។ ពួកគាត់សាទរយ៉ាងខ្លាំងចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងក្រុមហ៊ុន Royal Railway Cambodia ដែលបានសិក្សាបន្ថែមពីផលប៉ះពាល់។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ពាក់ព័ន្ធផ្លូវរថភ្លើងនៅលើកំណាត់ផ្លូវ១០៥K មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងក្រុមហ៊ុន Royal Railway Cambodia (RRC)បានចុះធ្វើសកម្មភាពបន្ទាន់ ដោយកាយដកដែករ៉ៃចេញ និងចាក់បេតុងឱ្យបានស្អាតឡើងវិញស្របតាមស្តង់ដារបច្ចេកទេសផ្លូវបេតុង ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវនេះ។ បើតាមអ្នកនាំពាក្យ ផ្លូវដែលត្រូវដកដែករ៉ៃចេញ និងចាក់ជាបេតុងវិញនេះមានប្រវែង១៥០០ម៉ែត្រ ហើយក្រុមការងារសហការធ្វើទាំងយប់ទាំងថ្ងៃ និងគ្រោងបញ្ចប់នៅបំណាច់ខែកក្កដានេះ។

គួររំលឹកថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវដែក និងតំណាងក្រុមហ៊ុន Royal Railway ដើម្បីពិនិត្យ និងកែសម្រួលកំណាត់ផ្លូវរថភ្លើងតភ្ជាប់នេះ។

ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើងដែលមានគ្រោះថ្នាក់ញឹកញាប់ចំនួន២ ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway ក៏បានឯកភាពធ្វើការកែសម្រួលជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកទាំងពីរទីតាំងឱ្យកាន់តែល្អប្រសើរ៕
អត្ថបទ៖ ម៉េង


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


