ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ធ្វើសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មាន ចំពេលមានភាពតានតឹងកើនឡើងជាមួយចិន
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ០៩ ខែកក្កដានេះ តៃវ៉ាន់ចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួន ហៅថា «សមយុទ្ធ Han Kuang» ផ្តោតលើការវាយប្រហារលើប្រព័ន្ធបញ្ជាការយោធា ដើម្បីត្រៀមខ្លួនសម្រាប់ការឈ្លានពានដែលអាចកើតមានពីប្រទេសចិន។

ដំណាក់កាលដំបូងនៃសមយុទ្ធសាកល្បងពីរបៀបដែលយោធានឹងឆ្លើយតប ប្រសិនបើប្រព័ន្ធទំនាក់ទំនងត្រូវបានដាច់ ដោយប្រើមេរៀនដែលបានរៀនពីសង្គ្រាមនៅអ៊ុយក្រែន។
សមយុទ្ធរយៈពេល ១០ថ្ងៃ នឹងមានការចូលរួមពីទាហានបម្រុងចំនួន ២២០០០នាក់ ដែលជាចំនួនដ៏ច្រើនបំផុតនិងបង្ហាញនូវសព្វាវុធថ្មីៗ រួមទាំងប្រព័ន្ធរ៉ុក្កែត HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Sky Sword ដែលបានអភិវឌ្ឍក្នុងស្រុក។ សមយុទ្ធនេះក៏នឹងពិនិត្យមើលថាតើ ជនស៊ីវិលបានត្រៀមលក្ខណៈបែបណា ដោយបង្កើតស្ថានីយ៍ផ្គត់ផ្គង់សង្គ្រោះបន្ទាន់ និងប្រើប្រាស់ជម្រកបន្ថែមទៀតដើម្បីការពារមនុស្សក្នុងពេលមានការវាយប្រហារ។
មន្ត្រីការពារជាតិតៃវ៉ាន់ បាននិយាយថា ចិនទំនងជាតាមដានសមយុទ្ធនេះយ៉ាងដិតដល់។ នៅថ្ងៃដំបូង តៃវ៉ាន់បានរាយការណ៍ថា ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៣១គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៧ គ្រឿង ដោយមានយន្តហោះចំនួន ២៤ គ្រឿងឆ្លងកាត់ខ្សែបន្ទាត់បំបែកភាគីទាំងពីរ។

ចំណែកមន្ត្រីចិន បាននិយាយថា សមយុទ្ធនេះគឺគ្រាន់តែដើម្បីបង្ហាញ និងអះអាងថា តៃវ៉ាន់មិនអាចបញ្ឈប់កងទ័ពរបស់ខ្លួនពីការកាន់កាប់កោះនោះទេ។ ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់និយាយថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលមានសិទ្ធិសម្រេចអនាគតរបស់ពួកគេ។
គួរបញ្ជាក់ថា សមយុទ្ធនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងរបស់តៃវ៉ាន់ក្នុងការបង្កើនសមត្ថភាពការពាររបស់ខ្លួន និងទប់ស្កាត់ការឈ្លានពានដែលអាចកើតមានចំពេលមានការកើនឡើងសកម្មភាពយោធារបស់ចិននៅជុំវិញកោះនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


