សេដ្ឋកិច្ច
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានលើកឡើងថាពាក់ព័ន្ធនិងការបិទព្រំដែនគោកទាំងអស់ជាមួយកម្ពុជា ជាឯកតោភាគីរបស់ភាគីថៃ បច្ចុប្បន្ននេះ សភាពការពាណិជ្ជកម្ម ក៏ដូចជាភាគីថៃ ជាពិសេសអ្នករកស៊ី បានបង្វែរទិសការនាំចូលទំនិញគ្រឿងឧបភោគបរិភោគដទៃទៀតមកកម្ពុជាទៅតាមផ្លូវទឹកវិញ លើកលែងតែប្រភេទទំនិញដែលកម្ពុជាបិទការនាំចូលពីថៃប៉ុណ្ណោះ។

ថ្លែងប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា៖«ជាការពិតណាស់ការបិទព្រំដែនរវាងប្រទេសនីមួយៗ ការដឹកជញ្ជូនផ្លូវគោករវាងប្រទេសជិតខាង គឺមានតម្លៃថោកជាងការដឹកជញ្ជូនតាមផ្លូវទឹក ក៏ប៉ុន្តែបន្ទាប់ពីការបិទព្រំដែននៅតាមច្រកទាំង ៧ ព្រំដែនកម្ពុជា-ថៃ នេះមក សូមបញ្ជាក់ថា កម្ពុជាបិទនេះមិនមែនជាចេតនានោះទេ ក៏ប៉ុន្តែដោយសារតែភាគីថៃបិទព្រំដែនដោយខ្លួនឯងជាឯកតោភាគី»។
លោក បានមានប្រសាសន៍ថា តាមរយៈព័ត៌មានដែលទទួលបាន ខាងសមាគមពាណិជ្ជកម្មថៃ ក៏ដូចជាសភាពាណិជ្ជកម្មថៃ បានដាក់ញត្តិស្នើទៅកាន់រាជរដ្ឋាភិបាល ក៏ដូចជាយោធាថៃឱ្យមកចរចាជាមួយកម្ពុជាម្តងហើយម្តងទៀត ដើម្បីសុំបើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាឡើងវិញ ដើម្បីដោះដូរសកម្មភាពពាណិជ្ជកម្មឡើងវិញ។ យ៉ាងណាមិញ ជុំវិញបញ្ហានេះ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ថៃបានបិទជាឯកតោភាគី ដូច្នេះថៃមានកាតព្វកិច្ចត្រូវបើកឡើងវិញ ហើយកម្ពុជានឹងតាមក្រោយនៅរយៈពេល ៥ ម៉ោងក្រោយពីថៃបានបើកព្រំដែនឱ្យដំណើរការទាំងដូចដើមវិញ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា «សូមជម្រាបថា សភាពការពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះ ទាំងភាគីថៃ ជាពិសេសអ្នករកស៊ីបានបង្វែរការនាំចូលទៅតាមផ្លូវទឹកវិញ ពីព្រោះកម្ពុជាបិទការនាំចូលពីថៃទាំងស្រុងទៅលើប្រភេទ ប្រេងឥន្ធនៈ ឧស្ម័ន អគ្គិសនី និងបន្លែ ផ្លែឈើប៉ុណ្ណោះ ហើយគ្រឿងឧបភោគបរិភោគដទៃទៀត នៅដំណើរការជាធម្មតា គឺដឹកជញ្ជូនតាមផ្លូវទឹកឆ្ពោះមកកម្ពុជាតាមកំពង់ផែក្រុងព្រះសីហនុ»។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានឱ្យ«កម្ពុជាថ្មី» ដឹងបន្ថែមថា រហូតមកដល់ពេលនេះទំនិញនាំចូលពីថៃដូចជាមិនទាន់មានការឡើងថ្លៃអ្វីគួរឱ្យកត់សម្គាល់នោះ គឺអាចឡើងថ្លៃទៅដោយមុខទំនិញមួយចំនួន ហើយកម្ពុជាយើងមានការខ្វះខាតលើបញ្ហាទឹកដោះគោជាដើម។

ក្រៅពីនេះ ពាក់ព័ន្ធបន្លែ ផ្លែឈើ អ្នកឧកញ៉ា មើលឃើញថា បច្ចុប្បន្នមានតែចង់លើសតម្រូវការនៅក្នុងស្រុកទៅទៀត ហើយបន្លែ ត្រីសាច់បែរជាមានការចុះថោកទៅវិញ ហេតុដូចនេះហើយអ្នកផលិតនៅក្នុងស្រុកនៅតែមិនទាន់មានឱកាសផលិត ដើម្បីអាចប្រកួតប្រជែងទៅនិងទីផ្សារនាំចូលពីបណ្តាប្រទេសវៀតណាម ក៏ដូចជាបណ្តាប្រទេសផ្សេងៗក្នុងអាស៊ានដូចគ្នាដែរ។
អ្នកឧកញ៉ា បានបញ្ជាក់ថា «បើទោះបីជាកម្ពុជាមិនមានការនាំចូលពីប្រទេសថៃក៏ពិតមែន ប៉ុន្តែកម្ពុជានៅមានបណ្តាប្រទេសក្នុងអាស៊ានដែលជាសហគមន៍សេដ្ឋកិច្ចអាស៊ាន ដូច្នេះហើយប្រសិនបើថៃបង្វែរទិសក្នុងការដឹកជញ្ជូនមកកាន់កម្ពុជា ដូច្នេះប្រាកដណាស់ថានិងបង្កើនថ្លៃដើម។

ក្រោយយោធាថៃបិទព្រំដែនទាំងជាមួយកម្ពុជាជាឯកតោភាគីអស់រយៈពេលជាង ១ខែ កាលពីថ្ងៃទី០៧ ខែកក្កដា កន្លងទៅ អាជីវករនិងពាណិជ្ជករថៃបានចាប់ផ្តើមប្រមូលផ្តុំគ្នាតវ៉ាដ៏កម្រមួយនៅច្រកទ្វារព្រំដែនអន្តរជាតិក្នុងទឹកដីថៃ ទាមទារឲ្យបើកច្រកព្រំដែនឡើងវិញ។
ក្នុងការបិទច្រកព្រំដែននេះ យោធារបស់ថៃបានចេញបញ្ជាឲ្យបិទច្រកព្រំដែនជាឯកតោភាគីជាលើកដំបូងកាលថ្ងៃទី៧ខែមិថុនា ក្រោយពីការផ្ទុះអាវុធដែលបង្កឡើងដោយយោធាថៃនៅតំបន់មុំបីនៅឯខេត្តព្រះវិហារ ហើយ ការប្រឈមមុខដាក់គ្នារវាងកងទ័ពនៃប្រទេសថៃនិងកម្ពុជាក៏បានកើនឡើងជាបន្តបន្ទាប់ និងបានរីករាលដាលដល់វិស័យផ្សេងៗទៀត ដែលភាគីថៃមានទំនាស់ផ្ទៃក្នុងនោះចង់បង្វែរស្ថានការផ្ទៃក្នុងងាកមកទម្លាក់កំហុសដាក់កម្ពុជា។

ជុំវិញការបិទព្រំដែននេះដែរសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរមិនចរចាជាមួយភាគីថៃ ពាក់ព័ន្ធនឹងការបិទបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឡើយ ដោយសម្ដេច ប្រាប់ឱ្យថៃបើកច្រកព្រំដែនមុន ហើយកម្ពុជានឹងបើកតាមក្រោយ ព្រោះថៃជាអ្នកបិទជាឯកតោភាគីមុន។ សម្ដេចធិបតី បានគូសបញ្ជាកថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទព្រំដែនជាមួយថៃជាអចិន្រ្តៃយ៍ ប៉ុន្តែកម្ពុជាមិនធ្វើដូច្នោះទេ គឺកម្ពុជាធ្វើសម្បទានឱ្យថៃបើកវិញមុន កម្ពុជាក៏បើកព្រំដែនវិញដែរ៕
ដោយ៖ ឌិន ថារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
បច្ចេកវិទ្យា១ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ