Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវ ចុះធ្វើអនាម័យបរិស្ថាន និងរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវសំខាន់ៗ

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ ២០២៥ រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ បាន​អនុវត្ត​ចុះ​ត្រួតពិនិត្យ រៀបចំ​សណ្ដាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន ក្នុង​តំបន់​សំខាន់ៗ នៃ​ខណ្ឌ ដោយ​មាន​ការ​ដឹកនាំ​ពី លោក អ៊ុ គឿន អនុប្រធាន​ការិយាល័យ​សាធារណការ និង​មន្ត្រី​ការិយាល័យ ព្រមទាំង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុ គឿន បាន​ឱ្យ​ដឹង​ថា សកម្មភាព​ខាង​លើ​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​តាម​តំបន់​ដូចខាងក្រោម ៖ ១.តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ចាប់ពី​ព្រំប្រទល់​ខណ្ឌ​ដូនពេញ រហូតដល់​ព្រំប្រទល់​ខណ្ឌ​ព្រែក​ព្នៅ។ ការ​សំអាត​បាន​ធ្វើ​ចាប់ពី​ចំណុច​ស្តុប​ផ្សារ​តូច ដល់​ចំណុច​គល់​ស្ពាន​អាកាស​ឫស្សីកែវ ដោយ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ។ ២.ផ្លូវ​លេខ ១០០៣ ពី​ចំណុច​ស្តុប​ផ្លូវ ១០០៣ កែង​មហាវិថី​ឈ្នះ​ឈ្នះ ដល់​ស្តុប​កាំ​កូ​ស៊ី​ធី ត្រូវ​បាន​សំអាត​ដោយ​ក្រុមហ៊ុន ៨០០ ស៊ូ​ពើ។ ៣.ផ្លូវ​លេខ ៥៩៨ ពី​ចំណុច​ស្តុប​កាំ​កូ​ស៊ី​ធី ដល់​ចំណុច​ស្តុ​ប​ស្វាយប៉ាក កែង​ផ្លូវជាតិ​លេខ ៥ ពុំ​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ។

បន្ទាប់មក ក្រុមការងារ បាន​បន្ត​ចុះ​ពិនិត្យ​ដេប៉ូ​ខ្សាច់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ឃើញ​ថា ដេប៉ូ​ខ្សាច់ មេគង្គ នៅ​សង្កាត់​ស្វាយប៉ាក ក៏​បាន​រៀបចំ​ធ្វើ​កន្លែង​លាង​កង់​សម្រាប់​រថយន្ត​ដឹក​ខ្សាច់​ចេញពី​ការដ្ឋាន​ផង​ដែរ ក្រោយ រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ ចុះ​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​ចំនួន ៥ ទីតាំង ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ាក កាល​ព្រឹក​ថ្ងៃ​ទី ៩ ខែ​កក្កដា ឆ្នាំ ២០២៥ ឱ្យ​រៀបចំ​កន្លែង​លាង​សំអាត​កង់ឡាន​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ មុន​នឹង​ធ្វើ​ចរាចរ​លើ​ដង​ផ្លូវ។

លោក​បាន​បន្ត​ថា សកម្មភាព​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើន​ឱ្យ​បរិស្ថាន​ស្អាត និង​ធានា​សុវត្ថិភាព​សាធារណៈ​ក្នុង​តំបន់​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម