ព័ត៌មានអន្ដរជាតិ
អាជ្ញាធរអង់គ្លេសចាប់ឃុំខ្លួនមនុស្សជាង៧០នាក់ដែលតវ៉ាគាំទ្រប៉ាឡេស្ទីន
សារព័ត៌មាន Sky News របស់ប្រទេសអង់គ្លេស បានរាយការណ៍ថា ភ្នាក់ងារអនុវត្តច្បាប់របស់ចក្រភពអង់គ្លេស បានចាប់ឃាត់ខ្លួនមនុស្សជាង ៧០នាក់នៅក្នុងសកម្មភាពតវ៉ានៅតាមបណ្តាទីក្រុងជាច្រើន ដូចជា ទីក្រុងឡុងដ៍ Manchester និង Cardiff និងក្រុងផ្សេងទៀតនៅស្ទើរទូទាំងប្រទេស បន្ទាប់ពីចលនាគាំទ្រប៉ាឡេស្ទីន បន្ទាប់ពីចលនា «Palestine Action» ត្រូវបានបញ្ចូលទៅក្នុងបញ្ជីអង្គការហាមឃាត់នៅក្នុងប្រទេស។

តាមសេចក្តីរាយការណ៍ បាតុករចំនួន ៤១នាក់ត្រូវបានឃុំខ្លួនពីបទបង្ហាញការគាំទ្រដល់អង្គការដែលហាមឃាត់។ មនុស្សម្នាក់ទៀតត្រូវឃុំខ្លួនពីបទវាយមន្ត្រីប៉ូលិស។ ១៦ នាក់ទៀតត្រូវបានឃុំខ្លួនក្នុងទីក្រុង Manchester ក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះក្នុងការគាំទ្រសកម្មភាពប៉ាឡេស្ទីន។ យោងតាម BBC ភ្នាក់ងារអនុវត្តច្បាប់បានឃុំខ្លួនអ្នកតវ៉ាចំនួន ១៣ នាក់នៅក្នុងទីក្រុង Cardiff ។
នៅថ្ងៃទី៥ខែកក្កដា សកម្មភាពប៉ាឡេស្ទីនត្រូវបានបញ្ចូលទៅក្នុងបញ្ជីអង្គការហាមឃាត់ក្នុងចក្រភពអង់គ្លេស។
បាតុកម្មនៅប្រទេសអង់គ្លេស បានកើតឡើងនៅទីក្រុងជាច្រើនផ្សេងទៀត រួមមាននៅទីក្រុង South Wales ជាទីដែលសមត្ថកិច្ចបានចាប់ខ្លួនមនុស្ស ១៣នាក់ និង ខណៈនៅទីក្រុង Leeds ជាកន្លែងដែលប៉ូលីស West Yorkshire បានចាប់ខ្លួនមនុស្សពីសកម្មភាពតវ៉ានោះដែរ។
តាមសេចក្តីរាយការណ៍ Sky News ប៉ូលីស South Wales បានបញ្ជាក់ថា មនុស្ស ១៣នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទល្មើសក្រោមសកម្មភាពតវ៉ារបស់ពួកគេ នៅក្នុងតំបន់ជុំវិញ Central Square ក្នុងទីក្រុង Cardiff ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


