Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនស្ត្រីម្នាក់ ឆបោកក្រោមរូបភាពលក់ទំនិញតាមអនឡាញ តែគ្មានទំនិញឲ្យអតិថិជន

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៥ ថ្មីៗ នេះ កម្លាំង​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​អ្នក​លក់ដូរ​តាម​អន​ឡាញ នៅ​ហាង​វី​ង​ដក​ប្រាក់ ភូមិ​មណ្ឌល ១ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​តាម​អន​ឡាញ តាម​បណ្ដឹង​របស់​ជនរងគ្រោះ​ថា​មាន​ជនសង្ស័យ​ម្នាក់​ជា​ជន​រកស៊ី​ឆបោក​តាម​អន​ឡាញ ដោយ​បាន​បង្កើត​ជា​ម្ចាស់​គណនី facebook លេង​យ៉ាន់​ឡាន Rim-CaR SHOP ក្រោម​រូបភាព​លក់​ទំនិញ​តាម​អន​ឡាញ ប៉ុន្តែ​គ្មាន​ទំនិញ​ផ្ញើ​ឲ្យ​អតិថិជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ក្រោម​វិធានការ​ជំនាញ ជនសង្ស័យ​ឈ្មោះ សៀង សុ​គុ​ន្ធា អាយុ ៣៩ ឆ្នាំ បាន​ឆ្លើយ​សារភាព​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ ២០២៣ រូប​ខ្លួន​បាន​ទិញ​ផេក​ហ្វេ​ស​ប៊ុក​ឈ្មោះ លេង​យ៉ាន់​ឡាន Rim CaR Shop ដើម្បី​លក់​សម្ភារៈ​តាម​អន​ឡាញ ប៉ុន្តែ​គ្មាន​ទំនិញ​ផ្ញើ​ឲ្យ​អ្នក​បញ្ជា​ទិញ​នោះ​ទេ។ រហូត​ដល់​ឆ្នាំ ២០២៥ នេះ សរុប​មាន​អ្នកបញ្ជា​ទិញ​រាប់​សិប​លើក​ពី​គណនី​ហ្វេ​ស​ប៊ុ​ក ដោយ​មិន​ចាំ​ឈ្មោះ ដោយ​ពួកគាត់​បាន​ផ្ញើ​ប្រាក់​ដើម្បី​បញ្ជា​ទិញ​សម្ភារៈ​រថយន្ត​តាម​ផេ​ក​របស់​ខ្លួន ប៉ុន្តែ​ខ្លួន​មិន​បាន​ផ្ញើ​ទំនិញ​ឲ្យ​ទៅ​អតិថិជន​នោះ​ឡើយ ដោយ​ក្នុង​អតិថិជន​ម្នាក់ (​មួយ​គណនី) បាន​ផ្ញើ​ទឹកប្រាក់​ចន្លោះ​ពី ៥០ ដុល្លារ​អាមេរិក ដល់ ២៤០ ដុល្លារ​អាមេរិក។ ក្រោយពី​រូប​ខ្លួន​ទទួល​បាន​ប្រាក់​រួច រូប​ខ្លួន​បាន​បិទ​លេខ​ទំនាក់ទំនង និង​មិន​បាន​ផ្ញើ​ទំនិញ​ទៅ​ឲ្យ​អ្នកបញ្ជា​ទិញ​នោះ​ទេ។ រហូត​នៅ​ថ្ងៃ​កើតហេតុ រូប​ខ្លួន​បាន​ទៅ​ដក​ប្រាក់​ដែល​អតិថិជន​ផ្ញើ​មក​នៅ​ហាង​វី​ង​មួយ​កន្លែង​នៅ​ទីតាំង​ខាងលើ ក៏​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប ចុះ​ឃាត់​រូប​ខ្លួន​តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អ៊ុយក្រែន​ ច្រាន​ចោល​របាយការណ៍​ដែល​ថា ​កូរ៉េ​ខាងជើង​បញ្ជូន​ទ័ព​ ៣០ ០០០​នាក់​ទៅ​រុស្ស៊ី

ព័ត៌មានជាតិ១៥ នាទីutes មុន

សំណល់ពីសង្គ្រាម ផ្ដាច់ជីវិតកសិករម្នាក់ពេលកំពុងភ្ជួរដីចម្ការ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ថៃរៀបចំឥណទានការប្រាក់ទាប ២០០ ប៊ីលាន​បាត ដើម្បីជួយក្រុមហ៊ុន​នាំចេញប៉ះពាល់ដោយពន្ធខ្ពស់​ ត្រាំ

ព័ត៌មានជាតិ១៧ នាទីutes មុន

សម្តេចតេជោ៖ ជនបរទេសក៏ដោយដែលទទួលបានសញ្ជាតិខ្មែរត្រូវដកសញ្ជាតិវិញ ករណីឃុបឃិតជាមួយបរទេសបំផ្លាញកម្ពុជា

ព័ត៌មានជាតិ២៣ នាទីutes មុន

តំបន់គោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបង កើនឡើងដល់​ ១១៥ ទីតាំង

Sokha Hotels

ព័ត៌មានពេញនិយម