Connect with us

ព័ត៌មានអន្ដរជាតិ

មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់

បានផុស

នៅ

ស្របពេលប្រទេសថៃកំពុងបាក់មុខរឿងជនកំសាកដែលកងទ័ពថៃ បំភ្លៃថាជាអ្នកទេសចរ មិនមែនទាហានឈុតខ្មៅ បានលួចវាយមកលើមន្ត្រីយោធាកម្ពុជានៅប្រាសាទតាមាន់ធំកាលពីថ្ងៃអាទិត្យទី១៣ខែកក្កដាឆ្នាំ២០២៥នោះ ស្រាប់តែពេលនេះមានមេធាវីម្នាក់ចេញមុខគាំទ្រនិងធានាជួយផ្នែកច្បាប់លើជនកំសាក បើរូ​បគេទទួលទោសនិងគ្មានមេធាវី។

(រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពជើងគោកថៃបញ្ជាក់ថា ជនដៃដល់ដែលលួចវាយទាហានកម្ពុជាគឺមានឈ្មោះ Sommai Srisukranan ជាភ្ញៀវទេសចរប៉ុណ្ណោះ។ រូបគេជាអតីតយោធាស្ម័គ្រចិត្ត បច្ចុប្បន្នកាន់តំណែងជាប្រធានក្លឹបយោធាស្ម័គ្រចិត្តចិត្ត Pak Thong Chai និងជាប្រធានបណ្តាញអតីតយុទ្ធជនខេត្ត Samut Sakhon។ ក្រោយហេតុការណ៍នោះ ជនកំសាកត្រូវបានមន្ត្រីថៃចាប់ខ្លួនបាន និងចាត់វិធានការផ្លូវច្បាប់។

ទោះបីជាយ៉ាងណាក៏ដោយ មេធាវីឈ្មោះ Kritsada Lohitdee ឬគេហៅថា Nobita បានចេញមុខជួ​យផ្នែកច្បាប់ដល់ Sommai ដោយបង្ហោះ Facebook ថា «ខ្ញុំមិនគាំទ្រអំពើហិង្សាទេ ប៉ុន្តែប្រសិនបើបុរ​សស្លៀកពាក់ខ្មៅដែលវាយទាហានកម្ពុជា ត្រូវបានកាត់ទោសមែន ខ្ញុំរីករាយនឹងផ្តល់ជំនួយផ្នែកច្បាប់»។

(រូបថត៖ Facebook)

ក្រោយមក ក្នុងវីដេអូមួយដែលបង្ហោះបន្ទាប់ពីនោះ Nobita បញ្ជាក់ថា «បើបុរសឈុតខ្មៅនោះ គ្មានមេធាវី ទាក់ទងខ្ញុំមក ខ្ញុំរីករាយនឹងធ្វើមេធាវីរបស់អ្នក»។

ពាក់ព័ន្ធនឹងរឿងជនកំសាករូបនេះដែរ ក្នុងវីដេអូដែលថតបានខណៈពេលរូបគេលួចវាយទាហានកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា គេគឺជាទាហានឈុតខ្មៅ ដែលព្យាយាមបង្ករឿងលើកម្ពុជា ហើយការដែលកងទ័ពថៃ ចេញសេចក្តីថ្លែងការណ៍ថា ម្នាក់នោះជាទេសចរ គឺជាការបំភ្លៃសុទ្ធសាធ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៣ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៦ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម