Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសឥណ្ឌូណេស៊ី​ចាប់​ខ្លួន​មនុស្ស ១២ ​នាក់ ពីបទ​ជួញ​ដូរ​ទារក​ទៅ​សិង្ហបុរី

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី ១៦​ ខែ កក្កដានេះ ប៉ូលិសឥណ្ឌូណេស៊ីបានចាប់ខ្លួនមនុស្ស​១២ នាក់ ដែលជាក្រុមជួញដូរទារកចំនួន១៤នាក់ទៅកាន់ប្រទេសសិង្ហបុរី និងជំរុញឲ្យមានការស៉ើបអង្គេតបន្ថែមទៀតស្វែងរកទារកដែលត្រូវបានជួញដូរពីមុនមក។

រូបតំណាង (រូបភាព៖ istock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ​ត្រូវ​បាន​គេ​រក​ឃើញ​បន្ទាប់​ពី​ឪពុក​ម្តាយ​នៅ​ខេត្ត West Java បាន​រាយការណ៍​ថា​កូន​របស់​ពួក​គេ​ត្រូវ​បាន​ចាប់​ពង្រត់។ ក្រោយ​ការ​ស៊ើបអង្កេត​ប៉ូលិស​បាន​រក​ឃើញ​ថា ឪពុក​ម្តាយ​ទារកពិតជា​បាន​ធ្វើ​កិច្ចសន្យា​ប្រគល់​កូន​ឱ្យ​ក្រុមជួញដូរយក​លុយ​មែន តែពេលមិន​ទទួលបាន​លុយពីក្រុមជួញដូរទើបរាយការណ៍ប្រាប់ប៉ូលិស។

លោក Surawan មន្ត្រីប៉ូលិសជាន់ខ្ពស់នៅខេត្ត West Java ប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថាជនសង្ស័យគឺជាផ្នែកមួយនៃក្រុមដែលបានរៀបចំប្រតិបត្តិការជួញដូរតាំងពីឆ្នាំ ២០២៣ មកម្លេះ។ ពួកគេបានកំណត់គោលដៅទៅលើម្តាយ ឬគ្រួសារដែលមិនអាច ឬមិនចង់មើលថែទាំកូនរបស់ពួកគេ ដោយផ្តល់ប្រាក់ឱ្យពួកគេជាថ្នូរនឹងការយកទារកទាំងនោះ។ នៅក្នុងចំណោមទាំងអស់មានទារក​​ខ្លះ​មាន​អាយុ​ត្រឹម​តែ​បី​ខែប៉ុណ្ណោះ ភាគច្រើន​ត្រូវ​បាន​គេ​យក​មក​ពីខេត្ត West Java និងបាន​ផ្លាស់​ទៅ​ទីក្រុង Pontianak នៅ​លើ​កោះ Borneo មុន​ពេល​បញ្ជូន​ទៅ​ប្រទេស​សិង្ហបុរី។

ទារក​ទាំង​នោះ​ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី ១១ ទៅ ១៦ លាន​រូពី​ឥណ្ឌូណេស៊ី (ប្រហែល ៦៧៦ ដុល្លារ​ដល់ ៩៨៣ ដុល្លារ)។ សមាជិកនីមួយៗនៃក្រុមជួញដូរមានតួនាទីជាក់លាក់រៀងៗខ្លួនដោយ អ្នកខ្លះស្វែងរកឪពុកម្តាយដែលចង់បោះបង់កូនរបស់ពួកគេ ខ្លះទៀតមើលថែទារក ហើយខ្លះទៀតទទួលខុសត្រូវក្នុងការបង្កើតឯកសារក្លែងក្លាយដូចជា សំបុត្រគ្រួសារ និងលិខិតឆ្លងដែនជាដើម។

នៅក្នុងប្រតិបត្តិការប៉ូលិសបានជួយសង្គ្រោះទារក ៥ នាក់នៅ Pontianak និងម្នាក់នៅ Tangerang ក្បែរទីក្រុងហ្សាកាតា។ ជនសង្ស័យទាំង១២នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងផ្សេងៗគ្នា រួមមានទីក្រុងហ្សាការតា ទីក្រុង Bandung និង Pontianak។

អាជ្ញាធរឥណ្ឌូណេស៊ី ឥឡូវនេះកំពុងធ្វើការជាមួយប៉ូលិសអន្តរជាតិដើម្បីស្វែងរក និងជួយសង្គ្រោះទារកដែលត្រូវបានជួញដូរពីមុនមកអាចស្ថិតនៅក្នុងប្រទេសសិង្ហបុរីរួចស្រាប់ហើយ៕

ប៉ូលិសឥណ្ឌូណេស៊ី (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឡប់ត្រឡិន! អនុរដ្ឋមន្ត្រីការពារជាតិថៃនិយាយផ្សេង មេភូមិភាគ២ និយាយផ្សិង រឿងសង់របង

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា បញ្ជូនបុគ្គលិកអប់រំ និងគ្រូបង្រៀន ៣២នាក់ចូលរួមសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលស្រុកបាទីចាប់ខ្លួនក្រុមគាស់បន្ទប់ទីចាត់ការសាលាបឋមសិក្សា សូរភី ៦នាក់ អនុវត្តនីតិវិធីច្បាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេភូមិភាគ២ថៃ នៅតែគឃ្លើនចង់សង់របងព័ទ្ធប្រាសាទខ្មែរ ដោយអាងលើផែនទីគូសខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម