ព័ត៌មានអន្ដរជាតិ
អ្នកជំនាញជំរុញវៀតណាមឱ្យកំណត់គោលដៅទេសចរពីប្រទេសមានទីផ្សារកំពុងរីកចម្រើន
អ្នកជំនាញបាននិយាយថា ដើម្បីទាក់ទាញរលកថ្មីនៃទេសចរសកល ជាពិសេសអ្នកមកពីអឺរ៉ុបខាងកើត និងរដ្ឋឯករាជ្យ (CIS) ការប្រើប្រាស់ទីផ្សារដែលផ្អែកលើទិន្នន័យ និងយុទ្ធសាស្ត្រដែលផ្អែកលើការយល់ដឹង គឺជាគន្លឹះសម្រាប់អនាគតនៃវិស័យទេសចរណ៍វៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ការសិក្សាពីក្រុមហ៊ុន Yango Ads បានបង្ហាញពីការផ្លាស់ប្តូរដ៏ធំក្នុងធ្វើដំណើរជាសកល នោះគឺក្រុមអ្នកធ្វើដំណើរថ្មីមកពីប្រទេសមានទីផ្សារកំពុងរីកចម្រើន ។ ខណៈទេសចរណ៍អន្តរជាតិវិលត្រឡប់ទៅរកប្រក្រតីភាពដូចមុនសម័យកូវីដ១៩ បណ្តាប្រទេសដូចជាវៀតណាម អាចទាញយកប្រយោជន៍ពីការផ្លាស់ប្ដូរនៃនិន្នាការធ្វើដំណើរនេះ។ Yango Ads បានចាត់ទុកការវិវត្តនៃទម្លាប់ការធ្វើដំណើរ និងយុទ្ធសាស្រ្តឌីជីថល ជាឧបករណ៍គន្លឹះដើម្បីទាក់ទាញភ្ញៀវទេសចរថ្មីទាំងនោះ និងជំរុញវិស័យទេសចរណ៍របស់វៀតណាម។
ទេសចរពីប្រទេសមានទីផ្សារកំពុងរីកចម្រើន មានដូចជារុស្ស៊ី កាហ្សាក់ស្ថាន បេឡារូស ហ្ស៊កហ្ស៊ី និងបណ្ដាប្រទេសមួយចំនួនទៀតនៅអឺរ៉ុបខាងកើត និងប្រទេស CIS ។ Yango Ads បាននិយាយថា ទេសចរពីប្រទេសទាំងនេះ ភាគច្រើនមានវ័យក្មេង និងចូលចិត្តផ្សងព្រេង។

ទិសដៅទេសចរណ៍អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កំពុងទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដោយប្រទេសមួយចំនួនដូចជា ថៃ ម៉ាល់ឌីវ ស្រីលង្កា និងវៀតណាម បានក្លាយជាគោលដៅស្វែងរករបស់ភ្ញៀវ។ កត្តាសំខាន់ៗពីតំបន់ទាំងនេះ រួមមានអាកាសធាតុ ការចំណាយលើការធ្វើដំណើរ ភាពងាយស្រួលនៃជើងហោះហើរ ភាពចម្រុះនៃវប្បធម៌ និងការទទួលបានទិដ្ឋាការស្រួលជាដើម។
លោក Thu Nguyễn អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ Yango Ads វៀតណាម បាននិយាយថា៖ «អ្នកធ្វើដំណើរពីទីផ្សារកំពុងរីកចម្រើន បង្ហាញចំណូលចិត្តយ៉ាងច្បាស់សម្រាប់តម្លៃ បទពិសោធន៍ និងភាពងាយស្រួលនៃការរៀបចំផែនការ វប្បធម៌រស់រវើក សម្រស់ធម្មជាតិ និងតម្លៃប្រកួតប្រជែងរបស់វៀតណាម»៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


